Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ប្រាយុទ្ធ គាំទ្រគម្រោង សាងសង់ផ្លូវ ហាយវ៉េ របស់ចិន មកកាន់ ទីក្រុងបាងកក

$
0
0

បាងកក៖ រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អ៊ូឆា បានថ្លែងការ គាំទ្រដល់គម្រោង សាងសង់ផ្លូវគមនាគមន៍ របស់រដ្ឋាភិបាលចិន និងបានគូសបញ្ជាក់ ដោយស្ងប់ស្ងែង ចំពោះគម្រោងសាង សង់ផ្លូវ ហាយវ៉េ របស់ចិន ភ្ជាប់ពីគុនមីង ភាគខាងត្បូងចិន មកកាន់ទីក្រុង បាងកក។

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងទីក្រុង ប៉េកាំង លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អ៊ូឆា និងលោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើការ ពិភាក្សា គ្នាស្ដីពីគម្រោងផ្លូវហាយវ៉េ R3A ក៏ដូចជាគម្រោងផ្លូវរថភ្លើងភ្ជាប់ទៅកាន់ប្រទេសដទៃទៀត ហើយ លោក ប្រាយុទ្ធ បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងនៅក្នុងវត្តមានចូលរួមរបស់ចិន ក្នុងវិស័យ ដឹកជញ្ជូននៅទីនេះ។

ភាគីទាំងពីរបានពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំកំពូលលើកទី ២២ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក APEC ដែលធ្វើឡើងនៅក្នុងទីក្រុងប៉េកាង នៅថ្ងៃនេះ។ ដោយឡែកជាមួយនឹងគម្រោងសាង សង់នេះដែរ លោក ប្រាយុទ្ធ បាននិយាយថា លោកមានការកោតសរសើរ និងឲ្យតម្លៃ ជាខ្លាំងទៅលើ គម្រោងនេះ ពីព្រោះវានឹងផ្ដល់នូវការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រវែងផ្លូវហាយវ៉េមួយខ្សែនេះ មានប្រវែង ១.៨៨៧ គីឡូម៉ែត ឆ្លងកាត់ប្រទេសឡាវ និងចូលមកប្រទេសថៃ ស្ថិតក្នុងខេត្តឈៀង រ៉ៃ។

សូមបញ្ជាក់ផងដែរថា ប្រទេសចិន សន្យាផ្ដល់ទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយដល់ បណ្ដាប្រទេសអាស៊ី ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដែលជាមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងមានជាអ្នកដឹកនាំក្នុងតំបន់ ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>