ញូដេលី ៖ កុមារ ៤នាក់ និង មនុស្សធំម្នាក់ ត្រូវបានអាជ្ញាធរ អះអាងថា ស្លាប់បាត់បង់ជីវិត នៅក្នុង គ្រោះអគ្គីភ័យ ដែលបានឆាបឆេះរោងចក្រ មួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានី ញូដេលី របស់ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា រោងចក្រខាងលើនេះមានឈ្មោះ ប៊េហ្គាំភើ ស្ថិតនៅ ភាគខាងលិចរដ្ឋធានី ជាកន្លែងផលិតចាន ចេញពីក្រដាស។ ក្រុមពន្លត់ អគ្គីភ័យបានទៅដល់កន្លែង កើតហេតុទាន់ពេលវេលា ទើបអាចបង្ក្រាបអគ្គីភ័យនេះ មិនឲ្យរីក រាលដាលទៅកាន់ផ្ទះប្រជាជន ដែលនៅជិតខាងនោះបាន។
គួរបញ្ជាក់ថា ទីកន្លែងធ្វើឧស្សាហកម្មទាំងអស់នៅទូទាំងប្រទេសឥណ្ឌា កន្លងមកតែងតែ ទទួលបាន នូវការត្រួតពិនិត្យកម្រិតស្តង់សុវត្ថិភាពមួយដ៏ត្រឹមត្រូវពីភ្នាក់ងាររដ្ឋ។ ដោយឡែក គ្រោះអគ្គីភ័យលើកនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរកមូលហេតុនៅឡើយ៕