Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យានដឹកមនុស្ស ទៅភពផ្សេងរបស់ NASA នៅតែស្ថិតក្នុង ដំណើរការ ពិសោធន៍

$
0
0

ណាសា ៖ យោងតាមវែប សាយរបស់ណាសា បានឲ្យដឹងកាល ពីថ្ងៃទី០៩ ខែវិច្ឆិកា ថា ការធ្វើ តេស្តសាកល្បងដ៏ធំបំផុតរបស់អង្គការអវកាសអាម៉េរិកនេះ នៅតែស្ថិតក្នុងដំណើរការ ពិសោធន៍នៅឡើយ រហូតដល់សប្តាហ៍ក្រោយនេះ បើទោះបីជាកាលពីសប្តាហ៍មុនមាន ឧប្បទ្ទវហេតុកើត ឡើងអំឡុងពេលបាញ់យាន ដឹកចំណីអាហារទៅកាន់ស្ថានីយ៍ អវកាសក៏ដោយ។

កាលពីសប្តាហ៍មុននេះ ភ្នាក់ងាររបស់ NASA បានអះអាងថា អ្វីៗគ្រប់យ៉ាងកំពុងស្ថិតក្នុង ដំណើរការទៅមុខយ៉ាងល្អ សម្រាប់ការបាញ់បង្ហោះយាន Orion capsule ថ្មីរបស់ខ្លួន។ សម្រាប់យានថ្មីមួយនេះ នឹងមិនមានអ្នកវិទ្យាសាស្ត្រជិះនៅលើនោះទេ ប៉ុន្តែនៅថ្ងៃអនាគត ដ៏ខ្លីទៅមុខទៀត វានឹងវិវឌ្ឍន៍ទៅជាយានដែល អាចឲ្យមនុស្សជិះបាន ក្នុងគោលដៅធ្វើការ ស្រាវជ្រាវក្នុងទីអវកាសឆ្ងាយៗ រួមទាំងដំណើរទៅកាន់ភពអង្គារ នៅថ្ងៃណាមួយផងដែរ។

គួរបញ្ជាក់ថាយាន Orion capsule នេះនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៤ ដោយ បំពាក់នូវគ្រាប់រ៉ុក្កែតប្រភេទ Delta IV ពីទីតាំងបាញ់បង្ហោះស្ថិតនៅតំបន់ ខេប ខាណារ៉ឺរ៉ាល់ នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក។ វានឹងធ្វើការហោះហើរចេញពីផែនដី ទៅកាន់ រយៈចម្ងាយ ជិត ៦.០០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល ៤ម៉ោង បន្ទាប់មកនឹងធ្វើដំណើរ ចុះមកកាន់ផែនដីវិញ តាមរយៈឆ័ត្រយោង ចុះចតលើផ្ទៃសមុទ្រ ដូចទៅនឹងយានអាប៉ូឡូធ្លាប់ធ្វើផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles