សេអ៊ូល ៖ បញ្ជាការនាវិក របស់ប្រទេសកូរ៉េខាង ត្បូងមួយរូប ត្រូវបានតុលាការ នៅក្រុងសេអ៊ូល សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣៦ឆ្នាំ បន្ទាប់ពីមាន ហេតុការណ៍បង្កឲ្យមាន ការលិចនាវា ចម្លងមួយ កាលពីខែមេសា កន្លងទៅនេះ ។
ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ថា បន្ទាប់ពីមានករណីលិចនាវា ចម្លងមួយ កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់ ប្រមាណជាង៣០០ នាក់ ក្នុងចំណោមអ្នកនៅលើនាវាចំនួន៤៧៦នាក់ ត្រូវបានតុលាការសម្រេចកាត់ក្តី ទៅលើទណ្ឌិតមួយរូប ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រង និងបញ្ជាផ្ទាល់លើនាវាដឹកក្រុម និស្សិតនោះ ឲ្យជាប់ទោស និងដាក់គុក រយៈពេល៣៦ឆ្នាំ ។
លោក Lee Joon-seok ត្រូវបានគេស្គាល់ថា ជានាវិកម្នាក់ក្នុងចំណោមក្រុមនាវិក ចំនួន១៥នាក់ ដែល ត្រូវតុលាការ កូរ៉េខាងត្បូងវិនិច្ឆ័យទោស លើសំណុំរឿងលិចនាវា ។
គេបានដឹងថា នៅក្នុងហេតុការណ៍លិចនាវាចម្លងនោះ លោក Lee ត្រូវបានគេដឹងថាគាត់បានចាកចេញ ហើយស្របគ្នានោះជនរងគ្រោះដែលភាគច្រើនជានិស្សិតបាននៅលើនាវា ។ ក្នុងអំឡុងពេលកាត់ទោស ដល់រូបលោក លោកកក៏បានសុំការអភ័យទោស ចំពោះការចាកចេញរបស់លោក ពីក្រុមជនរងគ្រោះ ទាំងនោះដែរ ។
គេបានដឹងថា ក្រៅពីការកាត់ទោសទៅលើលោកបញ្ជាការនាវិករូបនេះ តុលាការក៏សម្រេចកាត់ទោស ទៅលើក្នុងនាវិក១៣រូបផ្សេងទៀត ដោយក្នុងម្នាក់ៗជាប់ពន្ធនាគារលើសពី២០ឆ្នាំដែរ ៕