ប៉េកាំង ៖ នៅក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលបានរៀបចំឡើង នៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន គេឃើញមាន បណ្តាមេដឹក នាំធំៗនៅលើពិភពលោកចូលរួម ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ ។ក្នុងនោះមេដឹកនាំពិភពលោក រួមមានសហរដ្ឋអាម៉េរិក ចិន និងជប៉ុន បានសម្តែងនូវ ក្តីរំពឹងមួយទៅលើការជំរុញ ឲ្យមានដំណើរ ការកាន់ តែល្អលើការធ្វើពាណិជ្ជកម្មសេរី ដោយ ធ្វើយ៉ាងណាពន្លឿន នូវវិស័យឲ្យបានរីកចម្រើន ។
នៅក្នុងវេទិកាAPEC លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ស៊ី ជីនពីង ប្រធានាធិប តីចិន និងលោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលជាមេដឹកនាំប្រទេស មហាអំណាចសេដ្ឋកិច្ចធំ ជាងគេលើសកលលោក បានរំពឹងថា សម្រាប់ដំណើរការ នៃការធ្វើពាណិជ្ជកម្មសេរី នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ច្បាស់ជារលូនទៅមុខជាក់ ជាមិនខាន ។
ភាគីចិន បានបញ្ជាក់អំពីជំហររបស់ខ្លួនថា ចិន ចង់ឲ្យសមាជិកទាំង២១របស់ APEC យល់ព្រមទាំង អស់គ្នាដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញដល់វិស័យពាណិជ្ជកម្មសេរី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនេះជាទស្សនៈមួយដែលបានគិតគូអស់ពេល ជាយូរមកហើយ ដើម្បីរួមបញ្ចូលគ្នានូវការកសាង ពាណិជ្ជកម្មមួយដោយមានលក្ខណៈ សេរី ហើយកិច្ចការនេះសហរដ្ឋអាម៉េរិក ជាអ្នកនៅពីក្រោយខ្នង សម្រាប់ជំរុញក្នុងភាព ជាដៃគូនៅក្នុងតំបន់ប៉ាស៊ីហ្វិក (TPP) ។
សម្រាប់សហរដ្ឋអាម៉េរិកវិញ ក៏មានបំណងចង់ជំរុញឲ្យ TPP កាន់តែសុក្រឹត្យថែមទៀត លើវិស័យពាណិជ្ជ កម្ម ប៉ុន្តែជាយូរលង់មកហើយ មិនបានរាប់បញ្ចូលចិន និងបណ្តា ប្រទេសចំនួន១១ទៀត ចូលក្នុងតំបន់ ប៉ាស៊ីហ្វិកនោះឡើយ ក្នុងនោះមានជប៉ុន កាណាដា អូស្ត្រាលី និងម៉ិចស៊ិច ជាដើម៕