Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកឧកញ៉ា សៀង ណាំ និង សប្បុរសជនជប៉ុន ផ្តល់អាគារសិក្សា ១ខ្នង អណ្តូងទឹកស្អាត ៤៥អណ្តូង ដល់ប្រជាពលរដ្ឋ

$
0
0

សៀមរាប ៖ អាស្រ័យដោយមានការ ជួយជ្រោមជ្រែង ពីសំណាក់ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រជាពលរដ្ឋ ចំនួនពីរឃុំ គឺ ឃុំតាអាន និងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលនូវអាគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ និង អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង ដែលជាអំណោយរបស់ លោក តូម៉ូយ៉ា តាស៊ីរ៉ូ តាមរយៈសមាគមន៍ជប៉ុន ហ្គោជីកៃ ។

អាគារសិក្សា  ១ខ្នង ៥បន្ទប់ និងត្រូវ សាងសង់ ជូនសាលាបឋមសិក្សា ហ៊ុន សែន តាអាន ស្ថិតក្នុងឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ អញ្ជើញត្រួតពិនិត្យទីតាំងសាងសង់អាគារសិក្សានោះ លោកឧកញ៉ា សៀង ណាំ និង លោក តូម៉ូយ៉ា តាស៊ីរ៉ូ បានជូបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដា្ឋន និងប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា អាគារសិក្សានេះ នឹងចាប់ដំណើរការសាងសង់ជូន នៅពេលឆាប់ៗខាងមុខនេះ និងសាងសង់ ឲ្យរួចរាល់ជាស្ពាពរនៅដើម ខែវិច្ជិកា ឆ្នាំ ២០១៥ ដើម្បីឲ្យសិក្សានុសិស្សបានចូលរៀនក្នុងឆ្នាំសិក្សា២០១៥ ២០១៦  ។

ដោយឡែក អណ្តូងទឹក ស្នប់ចំនួន៤៥ អណ្តូងទឹកស្អាត ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ក្នុងនោះ ភូមិរំដេង ទទួលបាន ៤អណ្តូង ភូមិរហាល ទទួលបាន ១២អណ្តូង ភូមិគោកត្នោត ទទួលបាន៥ អណ្តូងនិង ភូមិស្រណាលទទួលបាន ២៤ អណ្តូង ។

លោក តូម៉ូយ៉ា តាស៊ីរ៉ូ តំណាងម្ចាស់អំណោយបាននិយាយថា សមាគមហ្គោជីកៃ សូមរាប់អានប្រជាពលរដ្ឋកម្ពូជា ។  លោកបានបញ្ជាក់ថា សមាជិក ហ្គោជីកៃ បានមកកាន់ខេត្តសៀមរាប ជាញឹកញាប់ ហើយបានជួយកសាងសាលារៀន និង កសាងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តាសហគមន៍ដែលខ្វះខាត ។ លោកក៏បានបង្ហាញនូវក្តីសោមនស្សរីករាយ និង មានមោទនភាពក្រៃលែង ដែលបាន មកចែករំលែកការដោះស្រាយឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ដែលខ្វះខាត នៅទីនេះ ។ លោកក៏បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ អណ្តូងទឹកស្អាតទាំងនោះ ដោយរីករាយ និងប្រកបដោយផាសុខភាពល្អប្រសើរ ។

លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៏ឲ្យដឹងថា    សមាគម ហ្គោជិកៃបានមក ជួយកសាងសាលារៀននិង អណ្តូងទឹកស្អាតជូនសហគមន៍ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ ២០០៩មក រហូតមកដល់ពេលនេះសមាគមន៏នេះបានជួយអគារសិក្សា សរុបបានចំនួន ៤អាគារ និងអណ្តូងទឹកស្អាតបានចំនួន៣០៩ អណ្តូង ។

ក្នុងនាមប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជនបទនៃខេត្តសៀមរាប លោកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណយ៉ាងធំធេង ចំពោះ លោក តូម៉ូយ៉ា តាស៊ីរ៉ូ ព្រមទាំងសមាជិកសមាជិការទាំងអស់ នៃសមាគម ហ្គោជិកៃប្រទេសជប៉ុន ដែលបានរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យអប់រំ អភិវឌ្ឍធនធានមនុស្ស និង បានចូលរួមយកចិត្តទុកដាក់លើការងារធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈនៃការកសាងអណ្តូងទឹកស្អាត ជូនសហគមន៍ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>