Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Metfone ធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល ជាមួយ​ការ​ប្រគុំ​តន្ត្រី ៣ថ្ងៃ ក្នុង​អំឡុង​បុណ្យ​អុំទូក

0
0

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំ ២០១៤ រយៈពេល ៣ថ្ងៃកន្លងមកនេះ ក្រុមហ៊ុន Metfone បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងរីករាយជាមួយនឹងការប្រគុំតន្ត្រី និងរៀបចំការប្រដាល់ក្បាច់គុនបុរាណខ្មែរ ដែលប្រព្រឹត្តទៅនៅបរិវេណសួនច្បារ សម្តេចហ៊ុន សែន ទល់មុខ សួននាគបាញ់ទឹក។

Metfone មានមោទនភាព ដែលបានបង្កើតកម្មវិធីកំសាន្តជាច្រើន សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋកំសាន្តសប្បាយ ចាប់ផ្តើមពីម៉ោង ១ រសៀលរហូតដល់ម៉ោង ១២យប់។ ដោយមានការចូលរួម ពីតារាចម្រៀងល្បីៗ ដូចជា លោក ឆន សុវណ្ណរាជ លោក នីកូ លោក ខេម កញ្ញា អ៊ីវ៉ា កញ្ញា ពេជ្រ សោភា កញ្ញា យូរី  និងតារាល្បីៗជាច្រើនរូបទៀត រួមជាមួយនឹងការបង្ហាញម៉ូត សៀករហ័សសកម្ម កំប្លែង -ល-។ Metfoneក៏បាននាំមកនូវកីឡាប្រដាល់ជាកីឡាពេញនិយម នៅកម្ពុជាក្នុងឱកាសនោះដែរ ដោយមានគូពិសេសៗ ដូចជាកែវរំចង់ ប៉ះជាមួយម៉ឺន សុភា និងគួរពិសេសជាច្រើនទៀត ហើយគ្រប់កម្មវិធីកំសាន្តរបស់ក្រុមហ៊ុនមិត្តហ្វូន ក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ។

នេះជាសង្វៀនទីមួយ ដែលប្រដាល់នៅទីសាធារណៈក្នុងអំឡុង ពេលពិធីបុណ្យអុំទូក ដែលបានទាក់ទាញ អ្នកទស្សនាជាច្រើន ប្រមាណជាង 20.000 នាក់ជារៀងរាល់ថ្ងៃ។ បើទោះបីជាមាន អាកាសធាតុប្រែប្រួលនៅពេលយប់ក៏ដោយ ក៏ទស្សនិកជននៅតែបន្តទស្សនា រហូតដល់ពេលបញ្ចប់កម្មវិធី ដោយរីករាយជាមួយការប្រគំតន្ត្រី បន្ទាប់ពីការប្រកួតកីឡាប្រដាល់ដ៏ស្វិតស្វាញ។ បរិយាកាសពោរពេញដោយភាពរស់រវើក, រំភើប រីករាយនៅគ្របដណ្តប់បរិវេននោះ មិនត្រឹមតែលើកទឹកចិត្តសិល្បៈករ សិល្បៈការិនីសម្តែងលើឆាកបានល្អទេ ថែមទាំងជំរុញអ្នកចូលរួម ទស្សនា រំជើបរំជួលមិនធ្លាប់មាន។

លើសពីនេះទៅទៀត Metfone ក៏មានស្តង់លក់ជាច្រើននៅកោះពេជ្រ, សណ្ឋាគារសុខា និងបរិវេណ តន្ត្រីមិត្តហ្វូន ដោយមានក្រុមអ្នកលក់ដ៏មានជំនាញ រូមទាំងផ្តល់ជូននូវប្រម៉ូសិនពិសេស មិនធ្លាប់មានជាមួយរង្វាន់ រាប់ពាន់រង្វាន់ផ្តល់ជូនភ្លាមៗរាល់ពេលជាវស៊ីម youthsim តម្លៃត្រឹមតែ ១០០០រៀល តែប៉ុណ្ណោះ  ។ អ្នកទស្សនាអាចចូលរួម លេងល្បែងកំសាន្តនានា នៅលើឆាក និងទទួលរង្វាន់ភ្លាមៗ រាប់ពាន់រង្វាន់ដូចជាលេខស្អាត កាតកោស និងរង្វាន់ជាច្រើនទៀតពី Metfone ។ ក្នុងឱកាសនោះដែរ Metfone ក៏បានចែករង្វាន់ដល់អ្នកឈ្នះរថយន្ត Mazda 2 ម៉ូឌែលឆ្នាំ 2014 មួយគ្រឿង ជូនលោកស្រី ម៉ៅ យឿង ដែលជាអ្នកឈ្នះលើសេវាកម្មបន្ថែម 9999 ផងដែរ។

លោក សុផល មកពីខេត្តកណ្តាលបាននិយាយថា «បរិយាកាសនេះគឺពិតជាអស្ចារ្យ គ្រប់គ្នា មានភាពស្វាហាប់ រួមជាមួយតន្ត្រីពិរោះ ជាងអ្វីដែលខ្ញុំបានរំពឹងទុក។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តបំផុត គឺបានទស្សនាផ្ទាល់ នូវការប្រដាល់ក្បាច់គុណបូរាណខ្មែរ ព្រោះមានការខុសគ្នាខ្លាំងណាស់ ពីអ្វីដែលខ្ញុំបានឃើញ នៅលើទូរទស្សន៍។ រាល់ចលនា, កណ្តាប់ដៃ ការប្រដាល់រវាងគូរសងសឹក លោកកែវ រំចង់ ប៉ះនឹងម៉ឺន សុភាគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែលអ្នកឃើញផ្ទាល់។ ឆ្នាំក្រោយខ្ញុំនឹងបបួលមិត្តភក្តិ របស់ខ្ញុំឱ្យចូលរួមជាមួយគ្នា ដោយសារពួកគេ ក៏ចូលចិត្តកីឡា ប្រដាល់ដែរ។ លើសពីនេះទៀតខ្ញុំ ពិតជារំភើបនឹងការប្រគុំតន្ត្រី ដ៏អស្ចារ្យបែបនេះណាស់ " ។

លោកស្រី ដាលីន ពីរាជធានីភ្នំពេញមិនបានធ្វើដំណើរ ទៅគ្រប់ទីកន្លែងនៅក្នុងអំឡុងពេល ឈប់សម្រាកនោះទេ ប៉ុន្តែបានជ្រើសរើសដើម្បី ចូលរួមការប្រគុំតន្ត្រី Metfone ដោយសារតែនាងបានឃើញស្ពត នៅលើកញ្ចក់ទូរទស្សន៍ BTV គួរឱ្យចាប់អារម្មណ៍ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images