Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កាកបាទក្រហម រាជធានីភ្នំពេញ ចែកអំណោយ អ្នកផ្ទុកជំងឺអេដស៍ចំនួន ៣០គ្រួសារ នៅខណ្ឌច្បារអំពៅ

$
0
0

ភ្នំពេញៈ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាជាច្រើន ត្រូវបានលោកស្រី អ៊ួន សុវណ្ណរិន្ទ អនុប្រធានកិត្តិ យស សាខាកាកបាទក្រហម រាជធានីភ្នំពេញ និងសហការី បាននាំយកអំណោយ ផ្តល់ជូនគ្រួសារអ្នកផ្ទុកជំងឺអេដស៍ ចំនួន ៣០ គ្រួសារ នៅខណ្ឌច្បារអំពៅ ។

ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នាពេល នោះ លោកស្រី អ៊ួន សុវណ្ណរិន្ទ បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ថា ទោះបីជាអំណោយ នាពេលនេះ វាតិចតួចក្តី ប៉ុន្តែក៏អាចជួយរំលែកនូវកង្វះខាត របស់បងប្អូន បានមួយរយៈផងដែរ ហើយអំណោយទាំង នេះ សូមឱ្យបងប្អូនយកទៅប្រើការតម្រូវការចុះ ។

លោកស្រី អ៊ួន សុវណ្ណរិន្ទ បានបញ្ជាក់ផងដែរថា អំណោយនេះ ថ្វីត្បិតមានតិចតួចមែន តែនេះជាសណ្តានចិត្ត ជាវប្ប ធម៌ចែករំលែក របស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ តែងតែចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ជានិច្ច ដោយមិនប្រកាន់ថា ពលរដ្ឋនេះជាបក្សនយោបាយឡើយ និងបានស្នើឲ្យប្រជាជនតាំងចិត្តរស់នៅ ប្រកបដោយ សេចក្តីអំណត់តស៊ូឈ្នះនូវជំងឺ ដើម្បីសុខភាពយើង ដើម្បីអនាគតយើង សង្គមជាតិយើង និងជីវភាពគ្រួសារយើង បាន សុខសាន្តតទៅមុខទៀត ។

លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានឲ្យដឹងថា អំណោយ ដែលត្រូវយកទៅចែកជូន បងប្អូនប្រជា ពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍ ទាំង ៣០គ្រួសារ ក្នុងនោះ ២០គ្រួសារ មកពីសង្កាត់និរោធ និងមកពីសង្កាត់និរោធ ចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម  រួមទាំងសម្ភារ:ប្រើប្រាស់ក្នុង ផ្ទះជាច្រើនមុខទៀត និងថវិកា ១២ម៉ឺនរៀល ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>