Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្វែងយល់ និងដកបទពិសោធន៍ ពីរបៀបគ្រប់គ្រង ភ្ញៀវទេសចរ នៅព្រំដែន ឡាវ-ថៃ តាមប្រព័ន្ធ E-Card

$
0
0

ថាណាលេង(ឡាវ)- ណងខៃ(ថៃ) ៖ នៅព្រឹកទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានអញ្ជើញមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ឆាយ ប៊ុនណា និងក្រុមការងារចំនួន ២នាក់ទៀត និងមានការចូលរួម យកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ដើម្បីសិក្សាស្វែងយល់ការងារ គ្រប់គ្រងការឆ្លងកាត់ចេញ-ចូល របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រវាងចក្រទ្វារអន្តរជាតិណងខៃ ខេត្ត ឧត្តនថានី ប្រទេសថៃ ដែលប្រទេសទាំង២ បាន តភ្ជាប់ដោយស្ពានឆ្លងកាត់ទន្លេយ៉ាងវែង ដែលបានសាងសង់ កាលពីជិត២០ឆ្នាំកន្លងទៅ សម្រាប់តភ្ជាប់ ប្រទេសទាំង ២ ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រុមហ៊ុន បានស្វែងយល់ ឃើញថា ការប្រើប្រាស់ E-Card ដែលបានកំពុងដាក់ឲ្យប្រើប្រាស់ ក្នុងការគ្រប់គ្រងភ្ញៀវទេសចរជាតិ អន្តរជាតិ ឆ្លង កាត់ច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទនោះ ជាការគ្រប់គ្រងនូវចំនួនភ្ញៀវទាំងអស់ ដែល បានឆ្លងកាត់ច្រកទ្វារនេះ ហើយបានបង់អាករលើកម្រៃឆ្លងកាត់ច្រកទ្វារ ដើម្បីថែទាំ គ្រប់គ្រង និងសាងសង់បន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការមួយចំនួនរបស់ស្នាក់ការច្រកទ្វារ រួមទាំងកន្លែងបំពេញបែបបទ របស់សមត្ថកិច្ចទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងស្នាក់ការច្រកទ្វារនេះ។ និយាយរួមកម្រៃដែលបានមកពី E-Card នេះ ជាថវិកាថែទាំ និងចំណាយលើការគ្រប់គ្រង ស្នាក់ការច្រកទ្វារទាំងមូល របស់ប្រទេសឡាវ ។

លើសពីនេះទៅទៀតនោះ ក្នុងការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានឃើញថា ការបង់កម្រៃលើអាករ E-Card ដែលកំពុងប្រើប្រាស់ នូវច្រកទ្វារអន្តរជាតិថា ណាលេង (ឡាវ) មានតម្លៃ ៤៥បាត ស្មើនឹង ១,៥ដុល្លារអាមេរិក ពីគ្រប់ សមាសភាពឆ្លងកាត់ចេញ-ចូល ហើយអនុញ្ញាតឲ្យចូល និងចេញដោយបង់ប្រាក់តែម្តងក្នុងរយៈពេល ៤ម៉ោង លើស ពីនេះត្រូវទិញ E-Card ថ្មី ។

ភ្ញៀវទេសចរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិថា ណាលេង ត្រូវបំពេញបែបបទរដ្ឋបាលឆ្លងដែនដូចធម្មតា បន្ទាប់មក បន្តដំណើរទៅទិញ E-Card រួចយកបែបបទនេះទៅប្រគល់ជូន មន្ត្រីអន្តោប្រវេសន៍ ត្រួតពិនិត្យ និងបោះត្រាលើលិខិត ឆ្លងដែនចូល និងចេញ ។ ក្រោយត្រួតពិនិត្យរួចភ្ញៀវទេសចរ អាចបន្តដំណើរដោយស៊ក E-Card ទៅម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីឲ្យបើកច្រកចេញបាន ។

សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្រោយពេលដែលក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានរៀបចំ បទបង្ហាញដល់មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៤ នៅកម្ពុជា ។

លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន គ្រោងនឹងវិនិយោគលើប្រើប្រាស់ ប្រព័ន្ធ E-Card ក្នុងការគ្រប់គ្រង ការចេញ-ចូល ច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែនឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញ-ចូល ។

លោកបន្តថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូល តាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗ តាមព្រំដែនតាមប្រព័ន្ធ ព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ មានការបែបចែកច្បាស់លាស់ រវាងអ្នកដំណើរ ក្នុងស្រុក និងអ្នកដំណើរបរទេស រួមទាំងរថយន្តផងដែរ ។

លោកបន្ថែមថា «ច្រកដែលក្រុមហ៊ុននឹងធ្វើការវិនិយោគដោយប្រើប្រាស់ E-Card ជាច្រកគ្រប់គ្រងការចេញ-ចូល អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ប្រយោជន៍មិនត្រឹមតែមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងចំនួនច្បាស់លាស់ប៉ុណ្ណោះ ទេ ថែមទាំងមានចំណូលសម្រាប់ថវិកាជាតិទៀតផង»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>