Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ករណី ជួញដូរឈើ ប្រណីត នៅតំបន់ ច្រករបៀង ពាមអូរលាវ នៅតែ រំជើបរំជួល

$
0
0

រតនគិរីៈ ក្រោយពីមាន ភាពរំជើបរំជួល អំពីករណីជួញដូរឈើ ប្រណីត នៅតំបន់ច្រករបៀង ពាមអូរលាវ កម្លាំងនគរបាល ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ត ជាច្រើនអ្នក ត្រូវបានគេបញ្ជូន ទៅកាន់តំបន់នោះ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រីងួន គឿន កាលពីវេលាម៉ោង៣និង៥នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា កម្លាំងនគរបាលជាច្រើនាក់ត្រូវបានបញ្ជូន ទៅកាន់តំបន់ប៉ុស្តិ៍អូរលាវ រួចហើយ ក្រោយពី ទទួលពត៌មាន អំពីការចរាចរណ៍ឈើប្រណីត ឆ្លងដែនទៅកាន់ប្រទេសវៀតណាម។

លោកស្នងការ រូបនោះបញ្ជាក់ថា ទោះយ៉ាងណាគឺ នៅមិនទាន់ទទួល លទ្ធផលនោះទេ។  ដោយឡែកនាយការិយាល័យ ប្រឆាំងបទល្មើស នៃស្នងការនគរបាល ខេត្តលោកវរសេនីយ៍ ឯកនូវ ដារ៉ា បានមានប្រសាសន៍ នៅវេលាម៉ោង៤ និង១៣នាទី ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នេះថាការដឹកនាំកម្លាំងនគរបាល ចុះទៅបង្ក្រាប នោះគឺ ត្រូវបានជនមិនស្គាល់ មុខកាប់ដើមឈើធំៗរារាំងផ្លូវមិនឲ្យក្រុមសមត្ថកិច្ចចុះទៅកាន់តំបន់នោះបានទេ។

លោក នូវ ដារ៉ា បានបញ្ជាក់ថា លោកបានដកស្រង់សំដី មន្ត្រីនគរបាលប៉ុស្តិ៍ពាមអូរលាវ  ដែលបាននិយាយថា ពិតជាមានការដឹកជញ្ជូន ឈើប្រណីតឆ្លងដែន ដូច្នោះមែន។

ប្រភពពត៌មានបានបន្ថែមឲ្យដឹងទៀតថា នៅមុនពេលលេចឮដំណឹងនេះ ដល់ស្នងការដ្ឋាន នគរបាលខេត្ត គឺកម្លាំងគណៈបញ្ជាការ ឯកភាពស្រុកអូរយ៉ាដាវ  ចុះទៅកាន់តំបន់នោះដែល ដឹកនាំដោយ លោកម៉ា វិចិត្រ  អភិបាលស្រុកអូរយ៉ាដាវ និងកម្លាំងយោធាស្រុក ប៉ុន្តែគេមិនដឹងថា មូលហេតុអ្វីបែរជាឈើមិនត្រូវបានបង្ក្រាប ទៅវិញ។       រូបភាពជាច្រើន នៅក្នុងប្រតិបត្តិការជាមួយកម្លាំង គណៈបញ្ជាការ ឯកភាពស្រុក ត្រូវគេលួចបញ្ជូនមកកាន់អ្នកសារពត៌មាន  គឺជាឈើដែលបញ្ជាក់ថាស្ថិតនៅក្នុងតំបន់ប៉ុស្តិ៍ពាមអូរលាវនោះ។

អភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺ ជុំវិញករណីអំពីការ ចុះប្រតិបត្តិការ ឈើប្រណីត នៅតំបន់ប៉ុស្តិ៍ពាមអូរលាវ នោះបានទេ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ។  មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តសូមមិនបញ្ជេញឈ្មោះ  ប្រាប់ឲ្យដឹងថា  អ្នកជំនួញឈើប្រណីត ដ៏ធំសម្បើមនោះ កំពុងត្រូវបានសរសេរឈ្មោះ នៅក្នុងរបាយការណ៍ រួចហើយ ដើម្បីបញ្ជូនទៅ ថ្នាក់លើដើម្បីធ្វើការ ស៊ើបអង្កេតផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>