Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុនផ្តល់ ថវិកាជាង ១០ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់កែ លំអប្រព័ន្ធលូ និងផ្លូវ នៅព្រះវិហារ

$
0
0

ភ្នំពេញៈ រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន តាមរយៈទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានផ្តល់ថវិកាចំនួន ១០០.៩៧៣ដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងកែលំអ ប្រព័ន្ធលូ និងផ្លូវ នៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ បានមានប្រសាសន៍ថា ថវិកាទាំងអស់នេះ ផ្តល់ដល់កម្ពុជាសម្រាប់សម្រួលដល់ការប្រើប្រាស់ ទៅលើហេដ្ឋារចនា សម្ព័ន្ធសង្គម មានការធ្វើដំណើរ ទៅកាន់សាលារៀន, មណ្ឌលសុខភា និងផ្សារជាដើម ដោយយើងសាងសង់ប្រព័ន្ធលូរ ចំនួនពីរ និង ជួយជុសជុលផ្លូវគ្រួសក្រហមប្រវែង ២០០ម៉ែត្រ។

លោកបន្តថា “ដោយសារទឹកជំនន់នៅរដូវវស្សា ប្រជាពលរដ្ឋប្រើប្រាស់ទូក ដើម្បីឆ្លងកាត់ទន្លេ ត្រូវចំណាយពេលច្រើន ម៉ោងទៅកាន់សាលារៀន ហើយយើងសង្ឃឹមថា គម្រោងនេះ នឹងបង្កើតសមត្ថ ភាពគ្រប់គ្រងទឹកជំនន់ ព្រមទាំង កែលម្អបរិស្ថានឲ្យមានសុវត្ថិភាព ជាគុណប្រយោជន៍ដល់នៅក្នុង តំបន់នេះ ប្រមាណជាង ១.៥០០នាក់”។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈលោក គូម៉ាម៉ារ៉ូ យូជិ និងឧបនាយក រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងចុះហត្ថលេខាផ្តល់ និងទទួលជំនួយឥតសំណងចំនួនប្រមាណ ២៥១ លានយ៉េន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ១៕


Viewing all articles
Browse latest Browse all 8042

Trending Articles