Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Acer ប្រាប់អតិថិជន ឲ្យប្រុងប្រយ័ត្ន ការបន្លំ ម៉ាកកុំព្យូទ័រ របស់ខ្លួន

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមានការលួចបន្លំម៉ាកយីហោរបស់ខ្លួនជារឿយៗ ពីសំណាក់ឈ្មួញរកស៊ីខិលខូចមួយ ចំនួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមហ៊ុន ACER Computer Co.,Ltd. បានប្រាប់ដល់អតិថិជន របស់ខ្លួនសូមពិនិត្យ មើលឲ្យបាន មែនទែន មុននឹងជាវនូវផលិតផលរបស់ខ្លួន។

Acer ចង់ឲ្យអតិថិជនទាំងអស់បានដឹក ពីផលិតផលពិត ឬមិនពិតរបស់ Acer ដែលមានលក្ខណៈ ស្រដៀងគ្នា ដែលធ្វើឲ្យ អ្នកប្រើប្រាស់ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដ ពិផលិតផល ក៏ដូចជា សេវាកម្ម និងការធានារ៉ាប់រង។

ថ្លែងនៅក្នុងកម្មវិធីបង្ហាញពីការណែនាំយុទ្ធនាការ ACER ORIGINAL នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នាសណ្ឋាគារ កាំបូឌីយ៉ាណា លោក James C., ប្រធានផ្នែកអភិវឌ្ឍន៍មុខជំនួញនៅឥណ្ឌូចិន ACER Computer Co.,Ltd. បានឲ្យដឹងថា ក្រុមហ៊ុនបានរចនាឧបករណ៍ ដែលអាចសំគាល់ពីភាពខុស ប្លែកគ្នាពីផលិតផល Acer ពិតប្រាកដ និងផលិតផលនាំចូល ដែលមានលក្ខណៈស្រដៀងគ្នា ផ្លាកសញ្ញា ឡាស៊ែដែលបានរចនា ត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែកសំខាន់ នៃផលិតផល ដែលចាប់ផ្តើមពី Notebook, Desktop, Monitor, Projector, Table។ លោកថា “ផ្លាកសញ្ញាដដែលនេះ នឹងត្រូវដាក់ជា POSM ឬសញ្ញាសំគាល់ខាងក្នុង ឬខាងក្រៅ ហាងលក់”។

លោក Alan Chiang នាយកគ្រប់គ្រងទូទៅ នៃ ACER Computer Co.,Ltd. បានឲ្យដឹងថា ពិត ណាស់ការមាន តម្រូវការខ្ពស់ប្រាកដជាទាក់ទាញអ្នកជំនួយឲ្យនាំចូលផលិតផលព័ត៌មានវិទ្យាពីគ្រប់ទីកន្លែងទៅកាន់ទីផ្សារ ដែលប្រភពនៃការនាំចូលទាំងនេះ ពេលខ្លះអាចមិនគួរឲ្យទុកចិត្តក៏ថាបាន។

លោកបន្តថា “Acer មិនមានផលិតផលក្លែងក្លាយ ឬផលិតផល ដែលមានកំរិតនៅលើទីផ្សារ ឡើយ ពិតប្រាកដណាស់ផលិតផល Acer ទាំងអស់សុទ្ធតែជាផលិតផលពិតប្រាកដ”។

លោក Alan Chiang បានបញ្ជាក់ថា បើអតិថិជនបានជាវនូវផលិតផល Acer ក្រុមហ៊ុននឹងផ្តល់ជូន នូវការជួសជុល រយៈពេល ២ឆ្នាំ ដោយឥតគិតថ្លៃសម្រាប់អតិថិជនទាំងអស់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមានអ្នកតំណាងចែកចាយផលិតផលផ្លូវការចំនួន ២ នៅប្រទេសកម្ពុជា មាន Chhay Hok Computer Trading (CHC) និង PTC Computer Technologies (PTC) ដែលទទួលធ្វើការចែកចាយ ឲ្យអ្នកលក់បន្តនៅទូទាំងប្រទេស៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>