Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ អំពាវនាវឲ្យ ម្ចាស់ដីឡូត៍ ស្ថិតក្នុងទីប្រជុំជន ខេត្តកែប ធ្វើរបង ដើម្បីសោភណភាព

$
0
0

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពល រដ្ឋ ដែលមានដីឡូត៍ស្ថិតក្នុងទីប្រជុំជនខេត្តកែបទាំងអស់ ដែលមិនទាន់បានធ្វើរបង ត្រូវនាំគ្នាមកធ្វើរបងឲ្យបាន គ្រប់គ្នា ដើម្បីឲ្យសោភណ្ឌភាពនៅទីនោះ មានភាពស្រស់ស្អាត ដើម្បីការទាក់ទាញភ្ញៀវទេសចរ ដោយវិស័យ ទេសចរណ៍នេះ គឺជាការរូមចំណែកមួយយ៉ាងសំខាន់ក្នុងធ្វើឱ្យមានកំណើនមួយរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍នៅក្នុងពិធីចែកប័ណ្ណ កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅចំណុច ទំនប់វាលវង់ ស្រុកដំណាក់ចង្អើរ ខេត្តកែបថា នៅក្នុងខេត្តកែបទាំងមូល មានប្រជាពលរដ្ឋដែលមកពីចំងាយ និង មានដីឡូត៍នៅក្នុងទីរួមខេត្តមានចំនួនច្រើន ដោយពួកគេទាំងនោះហាក់បីដូចជា មិនបានចាប់អារម្មណ៍អំពីសោ ភណភាពរបស់ខេត្តកែបនោះទេ ហើយពួកគេមានដីឡូត៍ ប៉ុន្តែមិនបានធ្វើរបង មិនតែប៉ុណ្ណោះដើមឈើ និងវល្លិ៍ បានធ្លាក់មកលើផ្លូវ ដែលធ្វើឲ្យខូចសោភណភាពក្នុងខេត្តកែបទាំងមូល។

សម្តេចមានប្រសាសន៍បន្តថា «យើងសុំអំពាវនាវឲ្យម្ចាស់ដីឡូត៍ទាំងឡាយមកកសាងរបង ឬលំនៅឋាន បើមិន ដូច្នោះទេដីឡូត៍យើងមួយប្លង់នេះ ធ្វើឲ្យមានការរំខាន និងខូចដល់សោភណភាពនៅខេត្តកែប ដែលជាទីកន្លែង រមណីយដ្ឋានទេសចរណ៍របស់កម្ពុជា»។

សម្តេច បានបញ្ជាក់ថា ដោយយោងតាមរបាយការណ៍បានឲ្យដឹងថា ដីឡូត៍នៅក្នុងខេត្តកែប មានរហូតដល់ ១.៧៩៥ឡូត៍ ហើយមកចូលរួមបានត្រឹមតែ ៤០០ឡូត៍នៅឡើយទេ ក្នុងចំនួនដីឡូត៍ទាំង ១.៧៩៥ឡូត៍ ហើយ គិតមកដល់ពេលនេះ ម្ចាស់ដីឡូត៍មួយចំនួន បានចូលរួមសហការក្នុងការកសាងរបង និងធ្វើលំនៅឋានបានចំនួន ៣២៩ឡូត៍ ស្មើនិង ១៨,៣២ភាគរយ ហើយនៅសល់ដីឡូត៍ជាង ១.៤០០ឡូត៍ទៀត ដែលមិនទាន់បានធ្វើរបង ហើយអាជ្ញាធរខេត្តនេះ បញ្ជូនរបាយការណ៍ឈ្មោះម្ចាស់ដីឡូត៍មួយចំនួន ដែលមិនទាន់បានធ្វើរបងទៅឲ្យសម្តេច ពិនិត្យមើល។

ទាក់ទងនឹងសោភណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បាននោះទេ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>