Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ត្រួតពិនិត្យ យានយន្ត ពេលយប់ ខណ្ឌចំការមន ផាកម៉ូតូ១១៦ គ្រឿង

$
0
0

ភ្នំពេញ៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានដឹកនាំ កម្លំាងសមត្ថកិច្ច ចម្រុះធ្វើការត្រួតពិនិត្យយានយន្ត និងមធ្យោបាយធ្វើដំណើរ ស្ថិតនៅចំណុចផ្លូវបំបែកជា៥ ផ្លូវលេខ៤៣២ សង្កាត់ទួល ទំពូងទី១ ខណ្ឌចំការមន ក្នុងនោះបានធ្វើការផាកពិន័យម៉ូតូចំនួន១១៦ គ្រឿង និងពិន័យអ្នកបើកបរ ក្រោមឥទ្ធិពលជាតិ ស្រវឹងបានម្នាក់។

អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ បានថ្លែងឲ្យដឹងថា យុទ្ធនាការ ចុះត្រួតពិនិត្យ យានយន្ត និងមធ្យោបាយ ធ្វើដំណើរគឺចាប់ផ្តើម ពីម៉ោង១៩៖០០ នាទី ហើយបញ្ចប់នៅម៉ោង២១៖០០នាទី ក្នុងនោះកម្លាំងចម្រុះ ដែលចូលរួម មានចំនួន៦៧នាក់ ខាងសាលាខណ្ឌ៥នាក់ ខាងកងរាជអាវុធហត្ថខណ្ឌ៧នាក់ នគរបាល២៥នាក់ និងកម្លាំង សណ្តាប់ធ្នាប់ ខណ្ឌ៣០នាក់។

លោក ជ គឹមស៊ បានបញ្ជាក់ទៀតថា ជាលទ្ធផល បានធ្វើការផាកពិន័យអ្នកបើកបរអត់មួយសុវត្ថិភាពបានចំនួន១១៦ករណី និងបានផាកពិន័យដល់អ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹងម្នាក់ កំរិត០,៩៧ ជាមួយគ្នានោះសមត្ថកិច្ច ក៏បានទាក់ទងឲ្យ បងប្អូនមកទទួល យកត្រឡប់ទៅផ្ទះ។

សូមបញ្ជាក់ផងដែរថា ក្នុងការចុះត្រួតពិនិត្យយានយន្ត និងមធ្យោបាយធ្វើដំណើររយៈពេលពីរម៉ោងនៅផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១នេះ ចំនួនមធ្យោបាយធ្វើដំណើរមានចំនួន៥៣២គ្រឿង ក្នុងនោះរថយន្ត៥១គ្រឿង និងម៉ូតូ ៤៧២គ្រឿង៕


Viewing all articles
Browse latest Browse all 8042

Trending Articles