ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលយកការអញ្ជើញពីសមាសភាគីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីអញ្ជើញចូលរូមសន្និសីទពិភពលោកស្តីពីការកាត់បន្ថយភាពប្រថុយប្រថានគ្រោះមហន្តរាយ ដែលគ្រោងធ្វើឡើងនាខែមីនា ឆ្នាំ២០១៥ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ទីភ្នាក់ងារសារព័ត៌មានAKP រាយការណ៍ឱ្យដឹងថា ការអញ្ជើញនោះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី គ្រាដែលមេដឹកនាំពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥នៃប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងជំនួបដ៏ស្និទស្នាល នោះ មេដឹកនាំទាំងពីរ ក៏បានឯកភាពលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។
មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ជប៉ុននិងរាជរដ្ឋាភិបាលជប៉ុន ចំពោះការជួយគាំទ្រនិងឧបត្ថម្ភសម្រាប់ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕
រូបភាពពី បេសកជនទូរទស្សន៍ជាតិកម្ពុជា