Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រូបថត សកម្មភាពកុមារ ៣ខេត្ត ចំនួន៧០សន្លឹក ត្រូវដាក់ តាំងពិព័រណ៍ នៅភ្នំពេញ

$
0
0

ភ្នំពេញ៖ រូបថតកុមារធ្វើសកម្មភាពផ្សេងៗ មកពីខេត្តបាត់ដំបង, កំពង់ចាម និងសៀមរាប ចំនួន ៧០សន្លឹក ដែលរៀបចំដោយ អង្គការយូនីសេហ្វ ត្រូវបានដាក់តាំងពិព័រណ៍ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នារាជធានី ភ្នំពេញ។

ថ្លែងនៅក្នុងកម្មវិធីតាំងពិព័រណ៍នោះ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីកុមារ (CNCC) លោក ម៉ែន សុចិត្រ បានមានប្រសាសន៍ថា ការតាំងពិព័រណ៍រូបថតកុមារនេះ គឺជា ព្រឹត្តិការណ៍ ដ៏សំខាន់ ដែលរៀបចំឡើង និងទទួលបាននូវការគាំទ្រពីក្រសួង, ស្ថាប័ន, សាលារាជធានី, អង្គការដៃគូរ អភិវឌ្ឍន៍ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការគោរព និង ការអនុវត្តសិទ្ធិកុមារ នៅកម្ពុជា។

លោកបន្តថា “កម្មវិធីតាំងពិព័រណ៍នេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីបង្ហាញពីការរួមចំណែករបស់រាជរដ្ឋាភិបាល និងអង្គការដៃគូទាំងអស់ ពិសេសអង្គការយូនីសេហ្វ ក្នុងការរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ពិសេសផ្តល់ឱកាសឲ្យកុមារបានចូលរួមគ្រប់សកម្មភាពសង្គម”។

ជាមួយគ្នានោះ លោក ម៉ែន សុចិត្រ បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ អង្គការពាក់ព័ន្ធ និង វិទ្យាស្ថានវប្បធម៏បារាំងកម្ពុជា ដែលបានសហការរៀបចំទិវានេះឡើង។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺជាខួបលើកទី២៥ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្ស ដែលទទួលបានការផ្ដល់សច្ចាប័នទូលំទូលាយជាងគេ ហើយបានកំណត់នូវ សិទ្ធិជាមូលដ្ឋានដល់កុមារ និងមនុស្សវ័យក្មេង ដូចជា សិទ្ធិរស់រានមានជីវិត, សិទ្ធិទទួលបានការអភិវឌ្ឍន៍, សិទ្ធិទទួលបានការការពារពីអំពើហិង្សា, ការរំលោភបំពាន និងការមិនយកចិត្ដទុកដាក់ និងសិទ្ធិចូលរួមនៅ ក្នុងជីវភាពគ្រួសារ, វប្បធម៌ និងសង្គម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>