Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស៊ុយអែត ផ្តល់១៣,២ លានសេក និងស្វីសផ្តល់ ២,៣លាន ស្វីសហ្វ្រង់ ដល់វិទ្យាស្ថាន សភាកម្ពុជា

$
0
0

ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត ផ្តល់ថវិកាចំនួន ១៣,២លានសេក ប្រហែល (១,៧៨លានដុល្លារ) និង រដ្ឋាភិបាលស្វីស បានផ្តល់ថវិកាចំនួន ២,៣លានស្វីសហ្រ្វង់ ប្រហែល (២.៤លានដុល្លារ) ដល់វិទ្យាស្ថាន សភាកម្ពុជា ដើម្បីកសាងសមត្ថភាពសភាកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមាន ព្រឹទ្ធសភាជាតិ លោក អ៊ុំ សារឹទ្ធ សហប្រធានក្រុមប្រឹក្សានាយកវិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានមាន ប្រសាសន៍ថា ការចុះហត្ថលេខាបន្តការគាំទ្រ ដល់វិទ្យាស្ថាសភាកម្ពុជាសម្រាប់ ការជួយពង្រឹង សមត្ថភាព សភាកម្ពុជា ដំណាក់កាលទី២ ដែលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់ វិទ្យាស្ថានសភាកម្ពុជា ក្នុងការជួយគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់សភាកម្ពុជា។

លោកបន្តថា “ជំនួយនេះ បានផ្តល់លទ្ធភាពឲ្យវិទ្យាស្ថានសភាកម្ពុជា សម្រេចនូវគោលដៅរបស់ ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសភា និងឈានទៅជាមជ្ឈមណ្ឌលសម្របសម្រួល លើការចែករំលែកបទពិសោធន៍ជាមួយសភា និងប្រទេសនានា ក្នុងក្របខ័ណ្ឌអាស៊ាន និងប្រទេសក្នុង តំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ (South-South Cooperation)”។

លោក អ៊ុំ សារឹទ្ធ បានបញ្ជាក់ថា ជំនួយរបស់ប្រទេសទាំងពីរ គឺមានសារសំខាន់ណាស់ ដើម្បី ជួយឲ្យសភា កម្ពុជាអនុវត្តមុខងាររបស់ខ្លួន កាន់តែបានស៊ីជម្រៅ និងកាន់តែឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ហើយស្របទៅនឹងស្តង់ដារ នៃសភាប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាល នៃប្រទេស៊ុយអែត ផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិ បត្តិការអភិវឌ្ឍ អន្តរជាតិ ស៊ុយអែត រាជរដ្ឋាភិបាល នៃប្រទេសស្វីស ផ្តល់តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិស្វីស៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>