ភ្នំពេញៈនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមានសន្តិភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ នាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុន ចូលជួបសំណេះសំណាល និងជួបសម្តែងការគួរសម។
យោងតាមទីភ្នាក់ងារព័ត៌មាន AKP បានចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៤ថា តំណាងយុវជន មកពីប្រទេសម៉ាឡេស៊ី ដែលតំណាងឱ្យយុវជន មកពីប្រទេសអាស៊ាន និងតំណាងយុវជន មកពីប្រទេសជប៉ុន បាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាន អនុញ្ញាតឱ្យគណៈប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុនចូលជួបសំណេះសំណាល និងសម្តែងកា រ គួរសម ដើម្បី ស្វែងយល់ និងបានស្តាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ដើម្បី ជាប្រទីបនៃការដឹកនាំប្រទេសនៅពេលអនាគត ។
តំណាងយុវជនម៉ាឡេស៊ី និងជប៉ុនមានបានបញ្ជាក់បន្ថែមថា ដូច ពេលមុនដែលកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍លើកទី៤១នេះ មាន រយៈពេល៥១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ខែតុលារហូតដល់ថ្ងៃទី១៨ ខែធ្នូ ដែលធ្វើការចូលចតនៅកំពង់ផែ ក្នុងប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី និងប្រទេសជប៉ុន ។ កម្មវិធីនេះបានចាប់ផ្តើមឡើង ចាប់ តាំងពីឆ្នាំ១៩៧៤ មានទិសដៅដើម្បីពង្រឹងពង្រីកមិត្តភាព និងការ យល់ដឹងរវាងជប៉ុន និងយុវជនក្នុងបណ្តាប្រទេសអាស៊ាន ពិសេស ដើម្បីលើកកម្ពស់វិស័យអក្សរសាស្រ្ត សិល្បៈ វប្បធម៌ និងអរិយធម៌ ក្នុង ទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ជារៀងរាល់ឆ្នាំកម្មវិធី នេះតែងតែនាំមកនូវការជួបជុំរវាងយុវជនអាស៊ាន-ជប៉ុន ជាង៣០០ នាក់ ហើយក្នុងរយៈពេលដែលនា វាចូលចតនៅតាមកំពុងផែននៃប្រ ទេសនីមួយៗ តំណាងគណៈប្រតិភូនាវាយុវជនទាំងអស់មានឱកាស បានជួបសម្តែងការគួរសមជាមួយបណ្តាមេដឹក នាំនៃប្រទេសនីមួយៗ របសប្រទេសអាស៊ាន-ជប៉ុន ។ ដោយឡែកសកម្មភាពនៅលើនាវា រួមមានការពិភាក្សាជាក្រុម ការសំដែងសិល្បៈ និងវប្បធម៌ នៃប្រទេស នីមួយៗដែលជាសមាជិក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាមិនខុសពី ប្រទេសអាស៊ានដទៃទៀតនោះទេ មានទំនាក់ទំនងដ៏ល្អប្រសើរខ្លាំងណាស់ជាមួយ និងប្រទេសជប៉ុន ជាមួយគ្នានេះសម្តេចធ្លាប់បានធ្វើ ការងារដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីជប៉ុនជាច្រើនរាប់ទាំងនាយក រដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ នាពេលបច្ចុប្បន្ន ។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ប្រទេសកម្ពុជា និងប្រទេសជប៉ុនមាន ប្រវត្តិជាមួយគ្នាជាយូរលង់ណាស់មកហើយ និងតែងតែមានទំនាក់ ទំនងល្អជាមួយគ្នា មិនដែលអាក់ខានម្តងណាឡើយ ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយសារតែ កម្ពុជាមានទំនាក់ទំនងល្អជាមួយ និងប្រទេសជប៉ុននោះហើយ ជប៉ុន បានរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មាន ការរីកចម្រើនលើគ្រប់វិស័យ ពិសេសទៅទៀតនោះអ្វីដែលរូបសម្តេច មិនអាចបំភ្លេចបាន នៅក្នុងឆាកជីវិតរបស់សម្តេចនោះគឺ សម្តេចបាន ទៅសម្រាកព្យាបាលភ្នែកនៅប្រទេសជប៉ុន និងបានទទួលឈ្មោះជា ភាសាជប៉ុនជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា ភរិយារបស់សម្តេចផងដែរ ។
នៅក្នុងពិធីសំណេះសំណាលនោះដែរ សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍ទៅកាន់គណៈប្រតិភូ នាវាយុវជនអាស៊ីអាគ្នេយ៍ ពី ការចូលរួមរបស់កម្ពុជានៅក្នុងសមាគមន៍អាស៊ានក្នុងនោះគឺទី១ គោល ការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងខ្លួន ទី២ស្មារតីសហគមន៍ និងរបៀបរបបការងារស្មើរភាព និងស្មើសិទ្ធិ ទី៣ដើម្បីសមាហរណកម្មដែលគ្រប់ដណ្តប់គ្រប់ទិដ្ឋភាព និងទី៤ច្រកចេញលើផ្នែកការទូត ។ សម្តេចតេជោមានប្រសាសន៍បន្តថា យុវជនកម្ពុជា និងយុវជនអាស៊ាន ត្រូវតែបន្តសហការគ្នាជាមួយ និងយុវជនជប៉ុន ដែលជាអាវុធដ៏រឹងមាំ និងមុតស្រួច ក្នុងទំនាក់ទំនងរវាងអាស៊ានគ្នាឯងជាមួយប្រទេសជប៉ុន ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហា ជាតិសាសន៍ បញ្ហាសាសនាមិនមែនជាឧបសគ្គ នៃសហប្រតិបត្តិការ ឬការធ្វើជាញាតិវត្តន៍នោះទេ ។ សម្តេចតេជោបន្តថា នៅទីនោះយើង មានជាតិសាសន៍ខុស គ្នា យើងមានភាសាខុសគ្នា យើងមានសាសនា ខុសគ្នា ប៉ុន្តែទាំងអស់នោះមិនមែនជាឧបសគ្គ នៃកិច្ចសហ ប្រតិបត្តិ ការរបស់យើងនោះទេ។ កម្ពុជាមានបទពិសោធន៍សម្បូរបែបល្អណាស់ កម្ពុជាគ្មានទេការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ហើយក៏មិនធ្លាប់ មានជម្លោះលើបញ្ហាសាសនានោះទេ ពោលគឺកម្ពុជារស់ នៅប្រកបដោយភាពសុខដុមរនាជាមួយគ្នា លើគ្រប់សាសនាទាំងអស់ ដោយ គ្មានការរើសអើងពីគ្នានោះទេ ។
នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោបានជូនពរដល់ គណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ បរិបូណ៌ ក្នុងការស្នាក់ អាស្រ័យបំពេញសកម្មភាពការងារនៅក្នុងប្រទេសកម្ពុជា សូមបាន ជួបនូវភាពជោគជ័យ ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពក្នុងចំ ណោមស្រទាប់យុវជន និងយុវជននៃប្រទេសអាស៊ាន-ជប៉ុនឱ្យកាន់តែ រឹងមាំថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានចែកជូនដល់គណៈប្រតិភូទាំង មូលនូវវត្ថុអនុស្សាវរីយ៍ប្រាក់ស្លឹង ដែលជាប្រាក់ ដំបូងគេបង្អស់របស់ ប្រទេសកម្ពុជានោះ៕