Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងយុត្តិធម៌ ឲ្យមន្រ្តីតុលាការ មកប្រកាស ទ្រព្យសម្បត្តិ

$
0
0

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា បានស្នើឲ្យមន្រ្តីសាលា ដំបូងរាជ ធានីភ្នំពេញ និងអយ្យការ អមសាលាដំបូង រាជធានី-ខេត្តនានា មកប្រកាសទ្រព្យ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០១៥ ។

តាមរយៈលិខិតមួយច្បាប់របស់លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានាផ្ញើឲ្យប្រធានសាលាដំបូងរាជ ធានី-ខេត្ត នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា មន្រ្តីនៃសាលាដំបូង និងអយ្យការ អមសាលាដំបូង រាជធានី-ខេត្ត ដែលជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល កាលពីឆ្នាំ២០១៣ ត្រូវដល់ពេលធ្វើការ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់កាលបរិច្ឆេទ ទទួលចាប់ពីថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០១៥ ។

ក្រសួងបានស្នើឲ្យ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានី-ខេត្ត ជួយចាត់ វិធានការផ្សព្វផ្សាយ និងជំរុញមន្រ្តីក្រោមឱវាទ ដែលត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយមកយកដាក់នៅអង្គភាព ប្រឆាំង អំពើពុករលួយតាមកាលបរិច្ឆេទ, ធ្វើបញ្ជីរាយនាមបុគ្គលិកជាប់កាតព្វកិច្ច ប្រកាសទ្រព្យនិងបំណុលរបស់អង្គភាព តាម គំរូជូនភ្ជាប់ផ្ញើ មកក្រសួងឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ធ្វើរបាយការណ៍បញ្ចប់ស្តីពី ការប្រកាស ទ្រព្យសម្បត្តិ និង      បំណុលផ្ញើមកក្រសួងតាមគំរូភ្ជាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles