Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចុះរៀបចំ សណ្ដាប់ធ្នាប់ តាមដងផ្លូវ ជាតិលេខ៤ ដើម្បីកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៍

$
0
0

កណ្តាល ៖ ដើម្បីជួយកាត់បន្ថយការ កកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ ដែលកើតឡើង ជាយថាហេតុនោះ ជាពិសេស នោះគឺចុះណែនាំ និងអប់រំដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ កំពុងតែប្រកប របរលក់ដូរ នៅតាមដងផ្លូវជាតិ ត្រូវគោរពទៅតាមការណែនាំ របស់អាជ្ញាធរ កុំសង់សំយ៉ាបរំលោភដីចំណី ផ្លូវនិងដាក់លក់ របស់របរឬក៏តាំងស្លាក ផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើដីចំណី ដែលជាកត្តាបង្ករឲ្យគ្រោះថ្នាក់ចរាចរនិងកកស្ទះចរាចរនោះ ដោយ ហេតុដូចនេះ ហើយទើបអាជ្ញាធរស្រុកអង្គស្នួលដឹកនាំដោយលោក នីម នីរ៉ាដេត អភិបាលនៃគណអភិបាល ស្រុកអង្គស្នួល ចុះសហការជាមួយក្រុមហ៊ុន អេហ្សិត ដើម្បីរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ កាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក នីម នីរ៉ាដេត បានឲ្យដឹងថា ការចុះរៀបចំសណ្តាប់តាមដងផ្លូវជាតិលេខ៤នេះ គឺមានសារៈសំខាន់ ណាស់ពីព្រោះ មិនត្រឹមតែជួយកាត់ បន្ថយការកកស្ទះចរាចរ ឬជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ ប៉ុណ្ណោះទេ គឺវាធ្វើឲ្យសោភ័ណ្ឌភាពផ្លូវល្អ និងមានរបៀបរាបរយ ហើយកត្តាទាំងនេះ ក៏ជាទំនាញភ្លៀវទេសចរណ៍បរទេសមួយផងដែរ ពីព្រោះផ្លូវស្អាត ហើយក៏យើង ត្រូវការ បរិស្ថានល្អនិងសណ្តាប់ធ្នាប់ល្អផងដែរ ហើយបងប្អូនប្រជាប្រជាពលរដ្ឋលោកពុំបានយល់អំពីសារៈសំខាន់ទាំងនេះ គាត់បានសាងសង់សំណង់ ធ្វើអាជីវកម្ម ឬក៏ដាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម រំលោភលើដីចំណីផ្លូវ ដែលបង្កឲ្យមានការ កក់ស្ទះផ្លូវទឹកហូរ និងគ្រោះថ្នាក់ចរាចរ កើតឡើងជាបន្តបន្ទាប់ដោយសារតែយើងកេងចំណេញបន្តិចបន្តួច ។

លោកបានបន្តថា កន្លងមកក្រុមហ៊ុនអេហ្សិត តែងតែសហការជាមួយអាជ្ញាធរស្រុកទាំងការអភិវឌ្ឍន៍ និងរៀបចំ សណ្តាប់ធ្នាប់ ចុះណែនាំដល់ប្រជាពលរដ្ឋឲ្យ លោកបានយល់ដឹងនិងបានចូលរួម យ៉ាងផុលផុសផងដែរ ខណៈក្រុមហ៊ុន អភិវឌ្ឍន៍ផ្លូវ ។ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ដងផ្លូវជាតិឬក៏ ពុងតែរៀបចំសាងសង់ ត្រូវគិតពីផលប៉ះពាល់ទៅថ្ងៃក្រោយ ប្រសិនបើយើងសាងសង់នៅលើដីចំណីផ្លូវ ពេលរដ្ឋត្រូវ ការអភិវឌ្ឍន៍ ឬពង្រីកផ្លូវ គឺបងប្អូនជាអ្នកខាតបង់និងខាតពេលវេលាផងដែរ ដូច្នេះដើម្បីចៀសវាងផលប៉ះពាល់នោះ មុនសាងសង់បងប្អូនត្រូវគោរពទៅតាមការណែនាំរបស់អាជ្ញាធរដើម្បី បងប្អូនងាយស្រួលទៅថ្ងៃក្រោយ។ ហើយម្យ៉ាងវិញទៀត ក៏សូមឲ្យបងប្អូនកុំបោះសំរាមឬក៏របស់របរនានា ចូលទៅក្នុងលូរឬប្រឡាយទឹក វាបង្កឲ្យកក់ស្ទះផ្លូវ ទឹកបង្កឲ្យជនលិចលំនៅដ្ឋានយើងផងដែរ។

លោក អ៊ិត ហៀង តំណាងក្រុមហ៊ុន អេហ្សិត ក៏បានសំដែងការរីករាយចំពោះសកម្មភាព របស់សាលាស្រុកអង្គស្នួល ដែលតែងតែយកចិត្តទុកដាក់ពីផលលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយលោកតែងតែចុះដឹកនាំ កម្លាំងចម្រុះចុះណែនាំបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនឲ្យបានយល់ដឹងនិងបានចូលរួមក្នុងសង្គមផងដែរ។

លោកបានបន្តទៀតថា សកម្មភាពនេះគឺជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាល ពីព្រោះបើគ្មានគ្រោះថ្នាក់ចរាចរ និងពុំមានការកកស្ទះចរាចរធ្វើឲ្យបងប្អូនចំណេញទាំងពេលវេលា និងថវិកា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>