ភ្នំពេញ ៖ ពាក្យបណ្ដឹងមួយច្បាប់ ត្រូវ បានមន្ដ្រីចំណុះឱ្យអង្គភាពសាខាពន្ធដារខណ្ឌមានជ័យ ប្ដឹងចូលទៅអង្គភាពប្រឆាំងអំពើ ពុករលួយ ដើម្បីឱ្យចាត់វិធានការពាក់ព័ន្ធ ទៅនឹងអំពើពុករលួយ របស់ប្រធានអង្គភាព របស់ខ្លួន ដែលមន្ដ្រីទាំងអស់នោះបានអះ អាងថា ក្នុងមួយខែៗមានទឹកប្រាក់រាប់រយ លានរៀល ត្រូវបានប្រធានរបស់ខ្លួនពុក រលួយស៊ីដាច់ មិនបង់ចូលជាថវិកាជាតិ ។
ពាក្យបណ្ដឹងខាងលើនេះ ត្រូវបានអង្គ ភាព ប្រឆាំងអំពើពុករលួយបង្ហាញជាសា ធារណៈ នៅក្នុងគេហទំព័ររបស់ខ្លួនដែលគេ អាចបើកមើលឃើញ នៅប៉ុន្មានថ្ងៃនេះ ។
យោងតាមពាក្យបណ្ដឹង របស់មន្ដ្រី ចំណុះឱ្យសាខា ពន្ធដារខណ្ឌមានជ័យបានស្នើ សុំឱ្យលោក ឱម យ៉ិនទៀង ចាត់វិធានការ ទៅលើលោក សាយ សុផល ជាប្រធាន សាខាពន្ធដារខណ្ឌមានជ័យ។ ក្នុងនោះលិខិត បានលើកឡើងថា យើងខ្ញុំទាំងអស់គ្នាជា មន្ដ្រីរាជការ នៅតែមានជំនឿជឿជាក់លើ ឯកឧត្ដម ក្នុងការបង្ក្រាបអំពើពុករលួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្ដែពួកយើង ខ្ញុំនៅឆ្ងល់ថា តើឯកឧត្ដមអាចបង្ក្រាបអំពើពុករលួយ នៅសាខាពន្ធដារខណ្ឌមានជ័យ បានឬអត់ ? បើឯកឧត្ដមធ្លាប់បានចុះមក បង្ក្រាបម្ដងហើយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ កាលណោះឯកឧត្ដមបានប្រកាស ថា មានភស្ដុតាងមាន ១៦ឧបសម្ព័ន្ធក្នុង ស្ថានីយប្រេង ៨៦កន្លែង ។ រហូតមកដល់ពេលនេះសកម្មភាព និងអំពើពុករលួយនៅ សាខាពន្ធដារខណ្ឌមានជ័យ ដែលមានលោក សាយ សុផល ជាមេខ្លោងនៅតែប្រព្រឹត្ដនិង កាន់តែខ្លាំងឡើងៗ មិនអាចធ្វើអ្វីទាំងអស់ ដោយហេតុថា ឯកឧត្ដម ឱម យ៉ិនទៀង មិន អាចធ្វើអ្វីគាត់បាន ។ បើឯកឧត្ដមអាចបង្ក្រាបអំពើពុករលួយបាន យើងខ្ញុំមានភស្ដុ តាងមួយចំនួនបន្ថែម ឱ្យឯកឧត្ដមពិចារណា ដាក់បន្ទុក ។
ក្រៅពីការអះអាងខាងលើ ពាក្យបណ្ដឹង ក៏បានលើកយកភស្ដុតាងមួយចំនួន មក បង្ហាញផងដែរ ដូចជាករណីការយកពន្ធដារ ពីទីតាំងសត្ដឃាតនៅក្នុងខណ្ឌ ដែលមាន ចំនួន ៤កន្លែង មកធ្វើជាអំណះអំណាងផង ដែរ ។ ក្នុងនោះទី១ ទីសត្ដឃាតឈ្មោះ ហាវ ឈួយវង មានទីតាំងនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទី តាំងនេះ កាលមិនទាន់ប្រព្រឹត្ដអំពើពុក រលួយ ក្នុងមួយថ្ងៃពិឃាតសត្វចំនួន ៤៥០ ក្បាល បើគុណ៣០ថ្ងៃក្នុងមួយខែគឺមានផល របបចំនួន ៦៧៥.០០០.០០០រៀល ហើយ បើគិតជាអត្រាពន្ធ ៣ភាគរយ គឺស្មើនឹង ២០.២៥០.០០០រៀល តែក្រោយពីប្រព្រឹត្ដ អំពើពុករលួយ ក្នុងរបាយការណ៍ក្នុងមួយថ្ងៃ ទីតាំងខាងលើនេះ ពិឃាតសត្វតែចំនួន៧២ ក្បាលប៉ុណ្ណោះ ហើយបើគុណ ៣០ថ្ងៃក្នុង មួយខែ ផលរបបមានចំនួន ១០៧.៣០០. ០០០រៀលហើយបើគិតជាអត្រាពន្ធ ៣ភាគ រយគឺប្រាក់ពន្ធប្រចាំខែ មានតែចំនួន ៣. ២១៩.០០០រៀល ។ ដោយឡែកទីតាំង សត្ដឃាតចំនួន ៣កន្លែង ក៏ត្រូវបានគេបន្ថយ តួលេខដូចគ្នា ដូចជាទីតាំងរបស់ឈ្មោះ ប៉ូច គា នៅសង្កាត់ព្រែកប្រា មុនប្រព្រឹត្ដអំពើពុក រលួយ តួលេខពិឃាតសត្វចំនួន ៣០០ក្បាល តែពេលពុករលួយ គឺថយនៅតែចំនួន ៦០ ក្បាល ហើយឈ្មោះ អ៊ឹង រ៉ាទី នៅភូមិដំ ណាក់ធំ សង្កាត់ស្ទឹងមានជ័យ មុនពុករលួយ តួលេខពិឃាតសត្វមាន ១០០ក្បាល តែ ពេលពុករលួយ នៅ ១០ក្បាល និងទីតាំង របស់ឈ្មោះ ណោ ណេង នៅចាក់អង្រែលើ តួលេខមុនពុករលួយ ៥០ក្បាល និងក្រោយ ពេលប្រព្រឹត្ដអំពើពុករលួយ គឺនៅតែ ៤ ក្បាលប៉ុណ្ណោះ ។ ដូច្នេះគ្រាន់តែទីតាំងសត្ដ ឃាត ៤កន្លែងខាងលើ ក្នុងមួយខែៗមុន ពេលប្រព្រឹត្ដអំពើពុករលួយ ទំហំទឹកប្រាក់ ដែលត្រូវបង់ពន្ធដារជូនរដ្ឋ គឺមានចំនួន ៤០. ៥០០.០០០រៀល តែក្រោយពេលប្រព្រឹត្ដ អំពើពុករលួយ គឺនៅសល់ទឹកប្រាក់តែចំនួន ៦.៥៥៥.០០០រៀលប៉ុណ្ណោះ ។ ក្រៅពីនេះ លិខិតនៃពាក្យបណ្ដឹងក៏បានបង្ហាញពីភាព មិនប្រក្រតីនៃអំពើពុករលួយ កិបកេងប្រាក់ពន្ធដារនៅតាមដេប៉ូលក់គ្រឿងសំណង់ធំៗ ជាង១០កន្លែង សិប្បកម្មផលិតទឹកស៊ីអ៊ីវ រូបគោ សិប្បកម្មកាត់ដេរ និងអាជីវកម្មធំៗ ជាច្រើនទៀតដែលគាត់បានប្រព្រឹត្ដអំពើពុករលួយប្រចាំខែ ឆ្នាំ មិនបញ្ចូលមកប្រមូល ពន្ធ តាមរបបស្វ័យប្រកាសធ្វើឱ្យបាត់ចំណូល រដ្ឋរាប់រយលានរៀលក្នុងមួយខែៗ ហើយ អាជីវកម្មទាំងអស់នេះ លោក សាយ សុផល បានឱ្យមនុស្សក្រៅអង្គភាព ដែលមិនមែនជាមន្ដ្រីពន្ធដារ ទៅទារពន្ធដើម្បីងាយស្រួល លាក់បាំងអំពើពុករលួយរបស់ខ្លួន ដែលអ្នកទាំងអស់នោះ ដូចជាមានឈ្មោះ កែវ គឹមសួរ ឈ្មោះ លូង ស៊ឹមឡេង ឈ្មោះ សាន្ដ ពិរុំ និង ឈ្មោះ អោ ស្រូយ ជាដើម ។
ពាក់ព័ន្ធទៅនឹងបណ្ដឹងខាងលើនេះ នៅ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើមអម្ពិល មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពី លោក សាយ សុផល បានឡើយ ប៉ុន្ដែ យោង តាមប្រភពពីមន្ដ្រី នៅអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា បច្ចុប្បន្នបណ្ដឹង ខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើការស្រាវជ្រាវ និងមានវិធានការ ហើយ ៕