Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃុំខ្លួនថៅកែ អាជីវកម្ម អគ្គិសនី ស្រុកសំបូរ ខេត្តក្រចេះម្នាក់ ពីបទ «ចេញសែកស្អុយតម្លៃ៧ម៉ឺនដុល្លារ» ទៅមន្ត្រីនគរបាលម្នាក់

$
0
0

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ លោក គឹម រ័ត្នណារិន នៃ សាលាដំបូង រាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ បានសម្រេច ឃុំខ្លួនថៅកែ អាជីវកម្មអគ្គិសនី ស្រុកសំបូរខេត្តក្រចេះម្នាក់ ពីបទ«ចេញសែកស្អុយតម្លៃ ៧ម៉ឺនដុល្លារ» តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការ ទូទាត់សងប្រាក់ និងត្រូវបានបញ្ជូនទៅដាក់គុក ជាបណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃស ដើម្បីរង់ចាំស៊ើបអង្កេត បន្ថែម និង ដោះស្រាយនៅក្នុង សវនាការនាពេលខាងមុខ។

មន្ត្រីតុលាការ បានឲ្យដឹងថា ជនត្រូវចោទខាងលើនេះ មានឈ្មោះ សំ ភាព ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរ ជាថៅកែ អាជីវកម្មអគ្គិសនី មានទីលំនៅ ភូមិកែងប្រាសាទ ឃុំសំបូរ ខេត្តក្រច

ជនជាប់ចោទ ត្រូវបានចាប់ខ្លួន ដោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៣០នាទីព្រឹក ថ្ងៃទី២១ វិច្ឆិកា តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់ លោកចៅក្រមស៊ើបសួរ គឹម រ័ត្នណារិន នៅចំណុច ខាងមុខក្រសួងប្រៃសណីយ៍ និងសារគមនាគមន៍ ស្ថិតនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ឈ្មោះ សំ ភាព ត្រូវបានប្តឹងដោយ ភាគីដមើ បណ្តឹងឈ្មោះ តេង ប៊ុនថុន (ជាមន្ត្រីនគរបាល) ជាប់ពាក់នឹង ការចេញ មូលប្បទានបត្រ (សែក) ឲ្យទៅភាគីដើមបណ្តឹង ចំនួន៧ម៉ឺនដុល្លារអាមេរិក តែសែកនោះ ពុំមានសាច់ប្រាក់នោះ ឡើយ ប្រព្រឹតកាលពីកំឡុងខែ មីនា ឆ្នាំ ២០១៤។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ឈ្មោះ សំ ភាព និង មេធាវី មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបាន ឡើយនៅថ្ងៃ សៅរ៍ ទី ២២ ខែ វិច្ឆិកា ២០១៤នេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>