Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បាបកម្ម តាមទាន់ ដើរបំពុល សត្វឆ្កែ ត្រូវជាប់ខ្នោះ សមត្ថកិច្ច

$
0
0

កណ្តាល៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំង នគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន បាននាំមកសាកសួរ បន្ទាប់ពីពួកគេទាំងពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿង ដើរបំពុលសត្វឆ្កែប្រជាពលរដ្ឋ យកទៅលក់ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៤និង០០នាទី ទៀបភ្លឺ ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ភូមិស្រះសង្គម និងភូមិទួលស្រម៉ ឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ទី១ឈ្មោះ ចាន់  សំអាន ភេទប្រុស អាយុ៣១ឆ្នាំ មាន មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល មានស្រុកកំណើត ភូមិគោក ចំបក់ សង្កាត់ចោមចៅ ខ័ណ្ខពោធិសែនជយ័។ទី២ឈ្មោះ ង៉ែត  បូរិន ភេទប្រុស អាយុ១៩ ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិពោន ឃុំត្រពាំងសិលា ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកឯម្ចាស់សត្វឆ្កែមាន០៥នាក់ ទី១- លឿម ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្រះសង្គម ឃុំពើងាប់ឆ្កែ០២ក្បាល ទី២ សំ រិត. មាន ភេទប្រុសអាយុ៦៧ឆ្នាំ ភូមិស្រះសង្គម ងាប់សត្វឆ្កែ២ក្បាល, ទី៣ ឈ្មោះ ម៉ម  ប្រាក់ ភេទប្រុស អាយុ៥៩ឆ្នាំភូមិស្រះសង្គមងាប់ សត្វឆ្កែ០២,ទី៤ ឈ្មោះ  ខិញ. ហ៊រ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិទួលស្រម៉ឃុំពើកងាប់ឆ្កែ០២ក្បាល។

សមត្ថកិច្ចបានបន្តថា មុនពេលឈានទៅឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នោះ គឺដោយសារតែប្រជាការ ដើរល្បាត នៅក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ កំពុងតែដើរបំពុលសត្វឆ្កែ និងប្រមូលខ្មោចឆ្កែដាក់លើម៉ូតូ ក៏បានរាយការណ៍ប្រាប់ ទៅនគរបាលឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចបានចុះទៅដល់រួចក៏ប្រទះឃើញជនសង្ស័យ កំពុងតែជិះដើរស្វែងបំពុលសត្វឆ្កែ របស់ប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិស្រះសង្គម និងភូមិទួលស្រម៉ ក៏បានឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ដោយមានទាំងវត្ថុតាងសត្វឆ្កែចំនួន១០ក្បាលងាប់ទាំងអស់។

បន្ទាប់ពីសាកសួរនោះ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះ ពិតប្រាកដ មែន បានដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកស្មាក់ពណ៌ខ្មៅ ពាក់ផ្លាកលេខ១Bកំពត ១៧៨២ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវឃាត់ខ្លួនជាបណ្តាលនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន មកកាន់ ស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>