ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅម៉ោង៣និង០០នាទី រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ច ប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៨ (CLV) រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
គណៈប្រតិភូរួមដំណើរមាន លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ក្រសួងសាធារណការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងសមាជិក រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលកិច្ចប្រជុំ CLV លើកទី៧ និងកំណត់ ទិសដៅអនាគត ដើម្បី ធ្វើការអភិវឌ្ឍបន្ថែមទៀត តំបន់ត្រីកោណនៃប្រទេសទាំងបី។
សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូល ស្តីពីតំបន់អភិវឌ្ឍត្រីកោណនឹង ត្រូវបានចុះហត្ថ លេខានៅចុងបញ្ចប់ កិច្ចប្រជុំ។
ក្រៅពីនេះសម្តេចតេជោ នឹងចូលជួបសម្តែងការគួរសមជាមួយ លោក ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតី នៃប្រទេសឡាវ៕