Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល នៅស្រុកស្ទឹងហាវ

$
0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅសាលាស្រុកស្ទឹងហាវ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តព្រះសីហនុ បានសហការជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិង អធិការកិច្ច អាជ្ញាធរស្រុកស្ទឹងហាវ ព្រមទាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវចំនួន៣០០នាក់ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និង លោក ឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហាវ តំណាងអោយលោកអភិបាលខេត្តព្រះ សីហនុ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ ស្រុកស្ទឹងហាវជាភ្ញៀវ កិត្តិយសផងដែរ ។ មានប្រសាសន៍បើកកម្មវិធីនោះ លោក អេង តែតតា ប្រធានមន្ទីរ ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានថ្លែងស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តអស់លោក លោកស្រី ដែលបានចូលរួមក្នុង ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីជលផលនេះ ។

លោក អេង តែតតា បានបន្តរថា មន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច រាជធានី ខេត្ត ជា សេនាធិការ អោយក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច នៅថ្នាក់ក្រោមជាតិ ក្នុងការ ដឹកនាំគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយសមាជិក រដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរ រាជធានី ខេត្ត គ្រប់ លំដាប់ថ្នាក់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅប្រឆាំងអំពើ ពុករលួយ ការរំលោភដោយ អំណាច និងបាតុភាព អសកម្មនានា តាមរយៈភារកិច្ចមួយចំនួនដូចជា៖ -ធ្វើអធិការកិច្ច លើគ្រប់វិស័យ -សិក្សា ស្រាវជ្រាវច្បាប់ដែលចូល ជាធរមាន និងបណ្តាលិខិតបទដ្ឋានគតិយុត្តិ របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ នៅក្នុងរាជធានី ខេត្ត របស់ខ្លួនឱ្យយល់ដឹង និងប្រតិបត្តិតាម -ទទួលពាក្យបណ្តឹង ពិនិត្យ សមត្ថកិច្ច អង្កេតស្រាវជ្រាវ និងដោះស្រាយ ។ អនុវត្តតាមភារកិច្ចរបស់ខ្លួន ក្នុងការផ្សផ្សាយច្បាប់ជូន ប្រជាពលរដ្ឋឱ្យបាន យល់ដឹង និងប្រតិបត្តិតាម ទើបមន្ទីរ សហការជាមួយក្រសួង ព្រមទាំងខ័ណ្ឌរដ្ឋបាលជលផល កំពង់សោមរៀបចំ ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នេះឡើង ។ ក្នុងគោលបំណងជាពិសេសជួយធានានូវការ គ្រប់គ្រង ជលផល និងធនធានជលផល ជំរុញកិច្ចអភិវឌ្ឍវារីវប្បកម្ម ផលិតកម្ម ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំង ការអភិរក្សជីវចម្រុះផង ទាំងមរតកវប្បធម៌ធម្មជាតិផង ប្រកបដោយនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ជាងនេះទៅទៀត ច្បាប់ស្តីពីជលផល គឺជាលិខិតបទដ្ឋានគតិយុត្តិដ៏សំខាន់ សម្រាប់ធានានូវសិទ្ធិប្រើ ប្រាស់ធនធានជលផលប្រពៃណីរបស់សហគមន៍មូលដ្ឋានផងដែរ ។

លោក អេង តែតតា បានបញ្ជាក់ថា ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល នាពេលនេះ ជាឱកាសដ៏ល្អបំផុតសម្រាប់ សមាជិក សមាជិកា ដែលបានចូលក្នុងរួមអង្គពិធី អាចស្វែងយល់និងទទួលបាននូវខ្លឹមសារច្បាប់ តាមមាត្រា នីមួយៗ ពីអ្នកឧទ្ទេសនាម ព្រមទាំងអាចលើកជាសំណួរ ឬបញ្ហាផ្សេងៗ ពាក់ព័ន្ធវិស័យជលផល ហើយនឹង ទទួលបានការបកស្រាយចំងល់ ផ្សេងៗ ពីតំណាងក្រសួង ឯបញ្ហាបច្ចេកទេស និងការអនុវត្ត នឹងបកស្រាយ ដោយមន្រ្តីជំនាញជលផល ។ លោក ស៊ុំ រុំ បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងជួយធានា នូវការគ្រប់គ្រងជលផល ប្រកបដោយ និរន្តរភាព ដើម្បី ផល ប្រយោជន៍សង្គម សេដ្ឋកិច្ច និង បរិស្ថាន រួមទាំង ការ អភិរក្សជីវៈចម្រុះ និង មរតកសង្គម វប្បធម៌ ។ ដោយសារតែ ជលផល គឺជាទ្រព្យសម្បត្តិដែលមានតម្លៃ មិន អាចកាត់ថ្លៃបាន ហើយជាផ្នែកមួយដ៏ សំខាន់ក្នុងការផ្តល់ជាចំណូល សម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យទទួល បាន ការរីកចម្រើន។ ពិសេសជាងនេះ ទៅទៀត ជលផល គឺជាធនធាន មួយយ៉ាងសំខាន់បំផុតសម្រាប់ជីវិត មនុស្ស សត្វ ជីវសាស្រ្តចម្រុះ និង ធ្វើអោយ មានលំនឹងធម្មជាតិ។ តាមរយៈពិធីនេះលោក ឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហាវ តំណាងអោយលោក អភិបាលខេត្តបានសំនូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមការពារ ហើយក៏ត្រូវគឹតគូរផងដែរទៅលើការអភិរក្ស មេពូជត្រី និងការពារព្រៃលិចទឹក ព្រៃកោងកាង ផ្កាថ្ម ដែលជា ជម្រកមួយដ៏សំខាន់ ដល់ជីវចម្រុះផ្សេងៗដែល រស់នៅក្នុងទឹក ហើយក៏ជាកន្លែងសម្រាប់ត្រីពងកូនផងដែរ ។

លើសពីនេះត្រូវគោរពច្បាប់ និងជៀសវាងប្រើ ឧបករណ៍នេសាទខុសច្បាប់ ហើយនៅពេលឃើញជនល្មើស នេសាទត្រូវរាយការណ៍ឱ្យទាន់ពេលវេលា ដល់ អាជ្ញាធរមានសមត្ថកិច្ច ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>