Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សិស្ស-និស្សិតកម្ពុជា ជិត៣០០នាក់ ប្រកួតដណ្តើមជើងឯក និយាយភាសា អង់គ្លេស «Springboard 2015»

$
0
0

ភ្នំពេញ៖ សិស្ស-និស្សិត រួមនិងគ្រូៗវ័យក្មេងរបស់កម្ពុជា ដែលមានជំនាញ និងចំណេះដឹងខ្ពស់ភាសាអង់គ្លេសជិត ៣០០នាក់ បានជួបជុំគ្នាប្រកួតប្រជែងដណ្តើមជើងឯកនិយាយភាសាអង់គ្លេសពី «Springboard»(The Spring board English Speaking Championship 2015) ដើម្បីទទួលបានឱកាសចេញទៅកម្សាន្តនៅចក្រភពអង់ គ្លេស ក៏ដូចជាពង្រីកចំណេះដឹង និងសមត្ថភាពលើភាសាអង់គ្លេស។

បេក្ខជន បេក្ខនារី ដែលឡើងប្រកួតប្រជែងគ្នាកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា តិចណូ បានមកពីគ្រឹះស្ថានសិក្សា ស្ថាប័ន អង្គការប្រមាណ ៧០ស្ថាប័ន។ បេក្ខជន បេក្ខនារី ដែលមានការចូលរួម លើកទឹកចិត្តពីក្រុមគ្រួសារ អាណាព្យាបាល បងប្អូន និងមិត្តភក្តិផងនោះ ត្រូវបានគណៈកម្មការរៀបចំកម្មវិធីផ្តល់ ពេលវេលា ១៥នាទី ឲ្យពួកគេនិយាយ និងពន្យល់ទៅលើប្រធានបទនីមួយៗ ដែលបានផ្តល់ដោយគណៈកម្មការ រៀបចំការប្រកួតមកពី «Springboard» ព្រមទាំងមានការចោទសួរសំណួរពីគណៈកម្មការផងដែរ។

មុនចាប់ផ្តើមការប្រកួត ក៏មានការឡើងបង្ហាញចំណាប់អារម្មណ៍ពីម្ចាស់ជ័យលាភីលេខ១របស់ «Springboard» កាលពីឆ្នាំ២០១៤ផងដែរ។ កញ្ញា ជ័យ សុត្ថារ័ត្ន បានបង្ហាញចំណាប់អារម្មណ៍ ដល់អ្នកចូលរួម និងបេក្ខជន បេក្ខ នារីថា ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសរបស់ «Springboard»ជាកម្មវិធីមួយដ៏ល្អ បានផ្តល់ឱកាសឲ្យ កញ្ញា បានបង្ហាញនូវសមត្ថភាព និងទទួលបានពិសោធន៍ផ្សេងៗ។

ជាពិសេសកម្មវិធីនេះ បានផ្តល់ឱកាសឲ្យកញ្ញាចេញទៅកម្សាន្ត និងសិក្សារយៈពេលមួយសប្តាហ៍នៅចក្រភពអង់ គ្លេស ព្រមទាំងបានបទពិសោធន៍ជីវិត និង ចំណេះដឹងជាច្រើនបន្ថែមទៀតពីសាកលវិទ្យាល័យល្បីៗ នៅចក្រភព អង់គ្លេស។

កញ្ញា ជាង ស្រីនាង តំណាង Springboard បានប្រាប់ថា ការប្រកួតប្រជែងជើងឯក Springboard ឆ្នាំ២០១៥ ចែកចេញជា ៣ប្រភេទ រួមមាន៖ ជើងឯកនិយាយភាសាអង់គ្លេសថ្នាក់មហាវិទ្យាល័យ (Junior Championship), មហាវិទ្យាល័យ (Senior Championship), គ្រូបង្រៀនអង់គ្លេសវ័យក្មេង (Young Teacher Championship) និងការប្រកួតប្រជែងតស៊ូមតិ (Debating Championship)។

កញ្ញា ជាង ស្រីនាង បានបន្តថា ការប្រកួតប្រជែងដណ្តើមជើងឯកនិយាយភាសាអង់គ្លេសនេះ ចែកចេញជា ៣វគ្គ និងធ្វើការជម្រុះជាបន្តបន្ទាប់ ដោយវគ្គជម្រុះទី១ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា, វគ្គជម្រុះទី២ ធ្វើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ហើយវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥។

បើតាមកញ្ញា ជាង ស្រីនាង ជ័យលាភីលេខ១ នឹងទទួលបានដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សាទៅកាន់ចក្រ ភពអង់គ្លេស។ ជ័យលាភីលេខ២ នឹងទៅកម្សាន្តនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ ដោយឡែកក្រុមអ្នកទទួល ជ័យលាភី Debating Championship នឹងត្រូវចេញទៅប្រកួតដណ្តើមពានAsian Debating Championships 2015 នៅប្រទេសឥណ្ឌូនេស៊ី តំណាងឲ្យប្រទេសកម្ពុជាតែម្តង។ សម្រាប់អ្នកទទួលបានជ័យលាភីលេខ៣ទទួល បានរង្វាន់លើកទឹកចិត្តពី Springboard។

ការប្រកួតប្រជែងជើងឯកនិយាយភាសាអង់គ្លេស (The SpringBoard English Speaking Championship) នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយទទួលបានគាំទ្រពីបណ្តាមហាសាកលវិទ្យាល័យល្បីៗ នៅ ចក្រភពអង់គ្លេស ដូចជាសាកលវិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge...។ កម្មវិធីនេះ ក៏ទទួលបានការគាំទ្រពីក្រសួងអប់រំ និងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាផងដែរ។

កញ្ញា ជាង ស្រីនាង បានបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសរបស់ «Springbord» នឹងជួយឲ្យ សិស្ស-និស្សិតកម្ពុជា និងយុវវ័យ ដែលមានចំណេះដឹងខ្ពស់លើជំនាញភាសាអង់គ្លេស បានបង្ហាញភាពក្លាហាន និងសមត្ថភាពរបស់ពួកគេ។ ជាពិសេសការបញ្ចេញនូវទស្សនៈ យោបល់លើវេទិកាសាធារណៈក្រោម ក្រសែភ្នែក អ្នកចូលរួមជាច្រើននាក់ បកស្រាយលើប្រធានបទនានា ដែលគណៈកម្មការបានដាក់ជូន។

កញ្ញា ស្រីនា ក៏បានឲ្យដឹងផងដែរថា ប្រធានបទដែលត្រូវបានលើកមកប្រកួតប្រជែងជើងឯក «The Spring board English Speaking Championship 2015» នេះ ផ្តោតជាសំខាន់ទៅលើសមាហរណកម្មអាស៊ាន ដែល ឈានចូលមកដល់នាឆ្នាំ២០១៥ ពាក់ព័ន្ធទៅនឹងប្រព័ន្ធអប់រំ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ច។

បេក្ខជន បេក្ខនារី ដែលបានចូលរួមប្រកួតប្រជែងជើងឯកនិយាយភាសាអង់គ្លេសសុទ្ធតែបានសម្តែងការពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងចំពោះកម្មវិធីប្រកួតប្រជែងមួយនេះ ដោយពួកគេអះអាងថា មិនដែលមាននោះទេពីមុនមក។ វាគឺកម្មវិធី ដែលផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកសិក្សាបានសាក់ល្បង និងវាស់ស្ទង់កម្រិតសមត្ថភាព ដែល ពួកគេបានខិតខំប្រឹងប្រែងសិក្សា។

បេក្ខជន ប៊ុន ស៊ុតរ៉ាមុនី បានថ្លែងបន្ទាប់ពីរូបគេឡើងធ្វើបទបង្ហាញអំពីប្រធានបទកីឡាថា «Springboard ពិតជា មានសារៈសំខាន់ និងអត្ថប្រយោជន៍ណាស់។ វាផ្តល់ឱកាសឲ្យកូនសិស្សមានភាពក្លាហាន ដើម្បីបញ្ចេញមតិ ដ៏ទូ លំទូលាយ។ ហើយបានចែករំលែកបទពិសោធន៍ល្អសម្រាប់ខ្ញុំ»។

បេក្ខជន ប៊ុន ស៊ុតរ៉ាមុនី បានបញ្ជាក់ផងដែរថា រូបគេបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីការប្រកួត ប្រជែងមួយនេះ ដោយបានធ្វើការអនុវត្តន៍និយាយភាសាអង់គ្លេសស្ទើរតែរៀងរាល់ថ្ងៃនៅសាលារបស់ពួកគេ។

ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសរៀបចំឡើងដោយ «Springboard» ដែលមានការឧបត្ថម្ភគាំទ្រដោយ សាលាល្បីៗនៅចក្រភពអង់គ្លេស បាននិងកំពុងទទួលបានការចប់អារម្មណ៍យ៉ាងខ្លាំងពីសិស្ស និស្សិតកម្ពុជា ដែល ស្រឡាញ់ភាសាអង់គ្លេស ពួកគេក៏បានប្រាថ្នាឲ្យមានកម្មវិធីបែបនេះឲ្យច្រើនថែមទៀតនៅកម្ពុជា។

ជ័យលាភីលេខ១ របស់ Springboard ក្នុងឆ្នាំ២០១៤ ចំនួន ៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតា កញ្ញា ជ័យ សុត្ថា រ័ត្ន លោក សិទ្ធី រ័ត្ន ដារាវុធ និង លោក សែត សួនវិសាល ទទួលបានរង្វាន់ដំណើរកម្សាន្ត និងសិក្សារយៈពេល មួយសប្តាហ៍នៅចក្រភពអង់គ្លេស។ ពួកគេបានបានទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យល្បីៗដូចជា សាកល វិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge, សាកល វិទ្យាល័យ Worcester, សាកលវិទ្យា ល័យ The West of England Bristol...។

ម្ចាស់ជ័យលាភីទាំង ៤រូប បានបញ្ជាក់ថា «Springboard» បានផ្តល់ឱកាសឲ្យពួកគេបានទៅដកស្រង់បទពិសោ ធន៍សិក្សាបានយ៉ាងច្រើនពីសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស៕

បេក្ខជន ប៊ុន ស៊ុតរ៉ាមុនី

កញ្ញា ជ័យ សុត្ថារ័ត្ន ម្ចាស់ជ័យលាភីលេខ១ ឆ្នាំ២០១៤ ឡើងបង្ហាញចំណាប់អារម្មណ៍


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>