Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាលស្រុក ត្រពាំងប្រាសាទ បដិសេធព័ត៌មាន ទាហានថៃ បាញ់ពលរដ្ឋខ្មែរ ស្លាប់រហូត ៣០នាក់

$
0
0

ឧត្ដរមានជ័យ ៖ អភិបាលស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ លោក វ៉ាន់ កុសល បានថ្លែងបដិសេធថា គ្មាន ព័ត៌មាន ស្ដីពីទាហានថៃបើក ការបាញ់ប្រហារ មកលើប្រជាពលរដ្ឋខ្មែរលើភ្នំដងរែក ស្លាប់មិនតិចជាង ៣០នាក់ ហើយសពមានពាសពេញព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើល និង តក់ស្លុតយ៉ាងខ្លាំង នៅពេលឮព័ត៌មាននេះ ។

អភិបាល ស្រុកត្រពាំងប្រាសាទ លោក វ៉ាន់ កុសល បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១២ ថា មានតែ ព័ត៌មានសមត្ថកិច្ច និងអាជ្ញាធរឃាត់ខ្លួន ពលករចំណាកស្រុកខុសច្បាប់ ជាង ៤០នាក់ រួមទាំង ម៉ូតូរបស់ពួកគេ បញ្ជូនទៅធ្វើការអប់រំ នៅស្នងការ ដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ដែលការឃាត់ខ្លួននេះបានធ្វើ ឡើង កាលពីអំឡុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ ។

លោក វ៉ាន់ កុសល បានបន្ដថា ពុំមានព័ត៌មានថា ទាហានថៃ បាញ់ពលរដ្ឋខ្មែរស្លាប់នោះឡើយ មានតែឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ដែលប្រុងធ្វើដំណើរ ឆ្លងដែន ទៅ ប្រទេសថៃ ដើម្បីទៅអូសឈើ ដោយសារការចាញ់បោកឈ្មួញ ។ ដូច្នេះ ទំនងយល់ច្រឡំពីព័ត៌មាននេះហើយ បាន ជាលេចឮព័ត៌មាន ថា មានករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ ស្លាប់នៅក្នុងព្រៃ មិនតិចជាង ៣០នាក់នោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>