Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងការងារថៃ ត្រៀមបញ្ជូន ពលករខ្មែរ ជាច្រើននាក់ ត្រឡប់មកប្រទេសវិញ

$
0
0

បាងកកៈ យោងតាមសារព័ត៌មានខាវស៊ុតថៃ នៅថ្ងៃពុធ ទី១២ ខែធ្នូ នេះបានឲ្យដឹងថា លោក ប្រាវិត ខៀងផុន អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ បានថ្លែងថា នៅក្នុងកិច្ចប្រជុំ ថៃ-កម្ពុជា ស្តីពីការពិភាក្សាជាតិពន្ធពលករ កម្ពុជា ដែលរស់នៅក្នុងប្រទេសថៃ ដែលមានការចូលរួមពីភាគីកម្ពុជា គឺលោក សេង សក្តា អគ្គនាយក នៃអគ្គ នាយកដ្ឋានការងារ ហើយដំណើរការធ្វើជាតិពន្ធនេះដែរ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ។

លោក ប្រាវិត បានបញ្ជាក់ថា បច្ចុប្បន្នមានពលករកម្ពុជាដែលត្រូវធ្វើជាតិពន្ធ ចំនួន ២២២.៤៣០ នាក់ ហើយ ពលករធ្វើជាតិពន្ធរួចរាល់មានចំនួន ៥៦.៧៧៦ នាក់ និង អ្នកនៅសល់ ១៦៥.៦៥៤ នាក់ ដែលចំនួនទាំងហ្នឹង មិនអាចដំណើរការធ្វើជាតិពន្ធបន្តទៀតទាន់ពេលវេលាបាន ដូច្នេះក្រសួងការងារថៃ បានស្នើឲ្យភាគីកម្ពុជាត្រៀម ទទូលយកពលករកម្ពុជា គ្មានលិខិតស្នាមត្រឹមត្រូវ។ ទន្ទឹមគ្នានេះដែរ ភាគីថៃ បានស្នើឲ្យភាគីកម្ពុជា ផ្តល់លិខិត ឆ្លងដែនដល់ពលករ ក្នុងចូលមកធ្វើការនៅក្នុងប្រទេសថៃដោយស្របច្បាប់។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក សេង កក្តា បានស្នើសុំរដ្ឋាភិបាលថៃ ផ្តល់ភាពងាយស្រួល នៃការបញ្ជួនពលករ កម្ពុជាប្រទេសវិញ និង ផ្តល់កិច្ចសហប្រតិបត្តិការ ចំពោះពលករកម្ពុជា ដែលស្របច្បាប់ចូលបម្រើការងារក្នុង ប្រទេសថៃ ឲ្យបានលឿនបំផុត ដោយភាគីកម្ពុជាស្វាគមន៍ ចំពោះការផ្តល់ឯកសារ និង លិខិតឆ្លងដែន ដល់ពល ករកម្ពុជាឲ្យធ្វើបម្រើការងារដូចធម្មតាវិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles