កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ត្រូវបានស្ត្រីម្នាក់ ចោទប្រកាន់ថា បានចាប់រំលោភខ្លួន នៅពេលដែលខ្លួនស្រវឹងស្រា ដេកនៅក្បែរនោះ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចទៀមស្រាមួយកន្លែង ស្ថិតក្នុងភូមិយ៉ាងពីស ឃុំអមលាំង ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
ជនសង្ស័យដែលរងនូវការចោទប្រកាន់ខាងលើមានឈ្មោះ ធី សរ ភេទប្រុស អាយុ៥២ឆ្នាំ ជាបុរសពោះម៉ាយ មានមុខរបរធ្វើស្រែ។ ចំណែកជនរងគ្រោះ មានឈ្មោះ សុខ សឿង អាយុ៥៥ឆ្នាំ មានប្តីឈ្មោះ ចាន់ បឹង អាយុ ៤៧ឆ្នាំ មុខរបរជាកម្មករដាំអំពៅលីចុងផាត។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមុនពេលដែលកម្លាំងនគរបាល ចុះទៅឃាត់ខ្លួនបុរស ដែលជាជនសង្ស័យ កំពុងតែអង្គុយផឹកស្រានៅលើគ្រែ ចំណែកស្រ្តីរងគ្រោះបានផឹកស្រា ជាមួយប្តីនៅក្បែរនោះដែរ លុះផឹកបានមួយសន្ទុះបុរសដែលជាប្តី របស់ស្ត្រីរងគោះបានស្រែកផ្អើលឆោរឡោ ដោយបានចោទប្រកាន់ជនសង្ស័យ ថាបានចាប់រំលោភប្រពន្ធរបស់ខ្លូន ដោយសារតែឃើញសភារបស់ប្រពន្ធ របស់ខ្លួន ដេកចំហសារ៉ុង លេចប្រដាប់ភេទចេញមកក្រៅ មើលគេមើលឯងទាំងកណ្តាលថ្ងៃត្រង់៕