ស្ទឹងត្រែង៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ព្រះបាទ បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ពី បទប្រើប្រាស់ និងចែកចាយគ្រឿងញៀន បញ្ជូនទៅកាន់អធិការក្រុង ដោយមានការ សហការ ជាមួយនគរបាលក្រុង ក្រោមការដឹកនាំ កម្លាំងដោយលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កិច្ចសហការនេះ ធ្វើឡើងនៅវេលាម៉ោង ៨និង៣០ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ប្រភពពីមន្រ្តីនគរបាលក្រុង ស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ដោយមានការតាមដាន និងស៊ើបអង្កេតមុខសញ្ញានេះ អស់ជាច្រើនថ្ងៃ ទើបឈានទៅដល់ការឃាត់ខ្លួនស្ត្រីនោះតែម្តង ខណៈពេលកំពុងចែកចាយគ្រឿងញៀន ។មន្រ្តីនគរបាល ដដែលនោះ បានបន្តថា ស្ត្រីសង្ស័យចែកចាយគ្រឿងញៀននោះមាន ឈ្មោះគុណ រដ្ឋា អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិរាជនុកូល សង្កាត់ /ក្រុងស្ទឹងត្រែង ។
ស្រ្តីសង្ស័យ ខណៈពេលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចក្រោយ រោងម៉ាស៊ីនទឹកកក ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កម្លាំងនគរបាលប៉ុ ស្តិ៍សង្កាត់ព្រះបាទ ធ្វើការសហការ គ្នាជាមួយគ្នាជាមួយនគរបាលក្រុង ចាប់បានស្រ្តីខាង លើនេះតែម្តង ។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងគ្រឿងញៀន ប្រភេទម៉្សៅក្រាមពណ៌សចំនួន២កញ្ចាប់តូច ស្មើនិង០,៤ក្រាម ។
បច្ចុប្បន្នស្ត្រីសង្ស័យចែកចាយគ្រឿងញៀនរួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ក្រុងកំពុងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕