កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ច ចម្រុះជំនាញខណ្ឌរដ្ឋបាល ជលផលខេត្ត កំពង់ឆ្នាំង សហការកម្លាំង ផ្នែករដ្ឋបាលជលផល ផ្សារឆ្នាំងសង្កាត់រដ្ឋបាល ជលផលកំពង់លែង សង្កាត់បរិបូណ៏ និងសង្កាត់ជលគីរី សង្កាត់កំពង់ត្រឡាចចែកជា៤ក្រុម បើកយុទ្ធនាការចុះបង្រ្កាបទល្មើសនេសាទ នៅក្នុងដែនទឹក ទន្លេក្នុងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោមបញ្ជាផ្ទាល់ ពីគណ:បញ្ជាការ ភាពខេត្ត និងជាអភិបាល ខេត្តលោកឈួរចន័្ទឌឿន នៅថ្ងៃទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកយុទ្ធនាការ ចុះបង្រ្កាបបទល្មើសនេសាទ ក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លទ្ធផលខាងលើ បង្រ្កាបបានសរុបចំនួន៤ករណី ដោយរុះរើរបាំងសាច់អួនទំនើបចំនួន៨កន្លែង ស្មើនឹង១៤០០ម៉ែត្រ លបលូ៤៣មាត់ របាំងស្បៃមុងចំនួន២៣កន្លែងប្រវែង២៥០ម៉ែត្រ បង្គោល១៤០០ដើម ដែលជនល្មើស កាត់តម្រឹម បង្គោលពន្លិចក្នុងទឹកដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចាក់លែងត្រីចំរុះចូល ទៅក្នុងបឹងធម្មជាតិ វិញបានចំនួន៥៧០គីឡូក្រាម។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានចុះត្រួតពិនិត្យមើលលទ្ធផល នេសាទលក្ខណៈ គ្រួសាររបស់ប្រជាពលរដ្ឋ នៅតំបន់នោះផងដែរ និងបានចុះធ្វើការសម្អាត តាមតំបន់កដបព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។
នាឱកាសនោះផងដែរលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអោយដឹងថា លោក និងរៀបចំវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជាបន្តបន្ទាប់ដូចភ្លៀងរលឹម និង សំណូមពរ សូមអោយមានការគោរពច្បាប់ ជលផលទាំងអស់គ្នានាំអោយមានការកើនឡើង វិញនូវមច្ឆាជាតិ ទុកសម្រាប់ កូនចៅជំនាន់ក្រោយ ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាសមត្ថកិច្ចជំនាញក្នុងករណីជួបបទល្មើស អោយបានទាន់ពេលវេលាផងដែរ ។
លោក សេង ប៊ុនឈឿន ក៍បានចូលរួមបុណ្យរម្លែកទុក្ខដល់ក្រុមគ្រួសារ សព លោក ជួន ឡេង សមាជិកក្រុមប្រឹក្សា ឃុំឆ្នុកទ្រូ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ នៅថ្ងៃទទួលមរណភាពចំនួន ១លាន២សែនរៀល និងអង្ករ៥០គីឡូក្រាម និងនៅថ្ងៃបុណ្យគម្រប់៧ថ្ងៃដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ នេះចំនួន ចំនួន៥០ម៉ឺនរៀល៕