ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រជាពលរដ្ឋប្រមាណ ជាង៣០០នាក់ បានមកទទួល អត្តសញ្ញាណប័ណ្ណគំរូថ្មី ពីអាជ្ញាធរខណ្ឌសែន ដែលបានធ្វើឡើងនៅក្នុងសង្កាត់ឃ្មួញ ក្រោមវត្តមានលោកម៉ម ប៊ុនហេង ប្រធានក្រុមការងារ ចុះជួយខណ្ឌសែនសុខ លោកលី សាវ៉េត អភិបាលខណ្ឌសែនសុខ រួមទាំងមន្ត្រី ពាក់ព័ន្ធជាច្រើនរូបទៀត។
ប្រជាពលរដ្ឋដែលបានមកទទួលអត្តសញ្ញាណប័ណ្ណគំរូថ្មី បានសម្តែងការរីរាយជាខ្លាំង និងបានធ្វើការ សំណូពរដល់មន្ត្រីអាជ្ញាធរ ខណ្ឌសែនសុខជួយដោះស្រាយ នូវបញ្ហាសន្តិសុង សណ្តាប់ធ្នាប់ ក៏ជាប្រព័ន្ធលូ ផ្លូវជាដើម។ ជាការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលបាន លើកឡើង គឺពួកគាត់ចង់ឲ្យ អាជ្ញាធរជួយសម្រួលនូវ បញ្ហា ដោយពួកគាត់បានប្តូរទីលំនៅមកពី តំបន់ផ្សេងៗ ហើយមករស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខនោះ សូមឲ្យ មានការសម្រួលនូវការ ធ្វើអត្តសញ្ញាណបណ្ឌរបស់ពួកគាត់ ដើម្បីជាប្រយោជន៍របស់ពួកគាត់ក្នុងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេង។ ជាមួយគ្នានេះដែរ ពួកគាត់សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ ជួយដល់ការ ធ្វើសេវាសាធារណៈ ដែលមានដូចជា ការធ្វើសៀវភៅគ្រួសារ សំបុត្រកំណើតជា ដើម។
តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ លោកម៉ម ប៊ុនហេង និងលោក លី សាវ៉េត បានសន្យាថានិងជួយ ដោះស្រាយរាល់បញ្ហាដែលពួកគាត់បានលើកឡើង ចំពោះបញ្ហាសន្តិសុខ លោកនិងមានចំណាត់ការឲ្យ កម្លាំងសមត្ថកិច្ចចុះយាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីពង្រឹងបញ្ហាសន្តិសុខជួនប្រជាពលរដ្ឋ៕