កំពង់ឆ្នាំងៈ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ច្បាស់ អំពីការថែរក្សា អនាម័យកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងបរិវេណវិទ្យាល័យ ក្រយាត្បូង ស្ថិតនៅក្នុងភូមិ ក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ មានរៀបចំទិវាជាតិ លើកកម្ពស់សុខភាពអនាម័យ ជនបទក្រោមអធិបតីភាព លោកហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ។ក្នុងនោះដែរ មានការអញ្ជើញចូលរួម ពីប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួនជាង៦០០នាក់។
ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ បានអោយដឹងថា ស្ថានភាពអនាម័យជនបទ នៅក្នុងខេត្តកំពង់ធំ នៅមានកំរិតទាប នៅឡើយ ពោលគឺប្រជាពលរដ្ឋនៅតាមជនបទ ពួកលោកពុំទាន់បានយល់ដឹងច្បាស់ ពីការអនុវត្ត អនាម័យ ការកង្វះអនាម័យធ្វើឲ្យប្រជាពលរដ្ឋមានជំងឺផ្សេងៗបញ្ហានេះកើតឡើងបានធ្វើឲ្យកំរិតជីវភាពគ្រួសារ មានការលំបាកល។ ម្យ៉ាងវិញទៀតកម្មវិធីនេះរៀបចំដំណើរការទៅបានក៏ដោយសារតែមានជួយអឧបត្ថម្ភគាំទ្រពី អង្គការការីតាស់,អង្គការយូនីសេស,អង្គការទស្សនៈពិភពលោក,អង្គការពន្លឺអភិវឌ្ឍន៏ ,អង្គការម្លប់បៃតង,អង្គការម៉ូស្លីមអេត,អង្គការទឹកស្អាត១០០១,អង្គការ(ESSD)អង្គការ(CWS)និងអង្គការ(IDE)ផងដែរ។
លោកហួន វ៉ាន់និត អភិបាលរងខេត្ត បានអាននូវសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ថ្លែងក្នុងឱកាស ទិវាជាតិលើកកម្ពស់ សុខភាពអនាម័យជនបទ លើកទី៥ក្រោមប្រធានបទ(វិនិយោគអនាម័យដើម្បីកូនចៅជំនាន់ក្រោយយើង)ដែលកំណត់យកថ្ងៃទី១៣ វិច្ឆិកា ជារៀងរាល់ឆ្នាំ។
ដោយឡែកនៅខេត្តកំពង់ធំ ត្រូវបានលើកយកមកប្រារពធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងវិទ្យាល័យក្រយៀរត្បូងស្ថិត នៅក្នុងភូមិក្រយាឃុំក្រយាស្រុកប្រាសាទ បល្ល័ង្គ ក្នុងឱកាសនោះ លោកហួន វ៉ាន់និត សូមថ្លែងនូវអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលជាម្ចាស់ជំនួយ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងកម្មវិធីនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋលោកបានយល់ច្បាស់ អំពីសារៈសំខាន់នៃការថែរក្សាអនាម័យដើម្បីសុខភាពរបស់បងប្អូនជាពិសេស គឺក្មួយៗសិស្សានុសិស្ស តែម្តង ហេតុដូច្នេះហើយការងារអនាម័យវាជារឿងមួយដ៏សំខាន់ដែលយើងត្រូវអនុវត្តជាប្រចាំថ្ងៃដើម្បីបញ្ជៀសឲ្យផុត ពីជំងឺផ្សេងៗដែលបណ្តាលមកពីកង្វះអនាម័យនិងសូមឲ្យក្មួយៗព្រមទាំងប្រជាពលរដ្ឋយើងត្រូវលាងដៃនិងសាប៊ូឲ្យ បានស្អាតមុនសិនមុននិងបរិភោគចំណីអាហារនិងបន្ទាប់ពីបន្ទោរបង់រួចត្រូវលាងដៃនិងសាប៊ូ ។
ក្នុងកម្មវិធីនេះដែរក៏មានសំនួរ ចម្លើយទាក់ទងនិងការលើកកម្ពស់សុខភាពអនាម័យ ដើម្បីទទួលបាន អាវយ៉ឺតនិងសាប៊ូក្រអូប និងសម្ភារះផ្សេងៗផងដែរ៕