តាកែវ៖ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តតាកែវ មួយក្រុម ដែលដឹកនាំដោយលោក ព្រះរាជអាជ្ញារង ជ័យ រិទ្ធី នៅល្ងាចថ្ងៃ អង្គារ ទី ២៥ ខែ វិឆ្ឆិកា ឆ្នាំ២០១៤នេះ បានចុះបង្រ្កាប កន្លែងទទួលកន្ទុយលេខ ដ៏ធំមួយដែលមាន ទីតាំងខាងកើតផ្សារតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។
នៅក្នុងការចុះទៅបង្រ្កាបនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានកូនកញ្រែងចំនួន១៤នាក់ ម៉ូតូ១៣គ្រឿង និងវត្ថុតាងមួយចំនួនដូចជាក្រដាស់កត់កន្ទុយលេខ ដែលកូនកញ្រែងយកមកឲ្យមេនិងសម្ភារៈមួយចំនួនទៀត។ ដោយលែកមេធំ ដែលចាំទទួលពីកូនកញ្រែងឈ្មោះ ភា ត្រូវបានគេចខ្លួនបាត់។
បន្ទាប់ពីបានឃាត់ខ្លួននិងដកហូតសម្ភារៈ ដែលជាវត្ថុតាងមួយចំនួនរូចមក សមត្ថកិច្ចបានបញ្ចូន ជនសង្ស័យ ទាំង១៤នាក់ រួមនិងវត្ថុតាងទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តតាកែវដើម្បីសួរនាំបន្ត ។
គួបញ្ជាក់ថានៅខេត្តតាកែវ មានកន្លែកត់បាល់និងកត់កន្ទុយលេខ ជាច្រើនហើយកន្លែងដែល សមត្ថកិច្ចចុះទៅ បង្រ្កាបនៅល្ងាចមិញនេះ ជាកន្លែងធំលំដាប់ទីនៅខេត្តតាកែវ។ ចំណែកកន្លែងធំៗជាច្រើនទៀត ក៏កំពុងតែភ័យខ្លួន ផងដែរ៕