Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិធីចុះហត្ថលេខា បង្កើតសមាគម សៀមរាបបាយ័ន ឡាយអ៊ិន ក្លឹប

$
0
0

សៀមរាប ៖ បន្ទាប់ពីសមាគម សៀមរាប-អង្គរវត្ត ឡាយអ៊ិន ក្លឹប ត្រូវបាបង្កើតឡើងបានរយៈពេលជាង ២ឆ្នាំកន្លមក សមាគម LIONS CLUB (333C) នៃខេត្ត Chiba ប្រទេសជប៉ុន បានគាំទ្រឲ្យខេត្តសៀមរាប បង្កើតសមាគម សៀមរាប-បាយ័ន ឡាយអ៊ិន ក្លឹប ថ្មីមួយទៀត ។

តាមរយៈនៃការគាំទ្រនេះ  នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារ ស៊ីធីអង្គរ មានរៀបចំពិធីចុះហត្ថលេខា បង្កើតសមាគមសៀមរាប-បាយ័ន ឡាយអ៊ិនក្លឹប ដែលក្នុងឱកាសនោះ មានការអញ្ជើ្ញញផ្តល់កិត្តិយស ធ្វើជាសាក្សី ដោយ លោកឧកញ៉ា សៀង ណាំ  តំណាងរាស្រ្តមណ្ឌលសៀមរាប  និងមានវត្តមានប្រតិភូនៃសមាគម Lions Club ( 333C ) នៃខេត្ត Chiba ដែលដឹកនាំដោយលោកប្រធាន L.Masayoshi Okano ។

លោកប្រធាន បានថ្លែងថា រៀមច្បងនៃសមាគមឡាយអ៊ិនក្លឹបនៅកម្ពុជា គឺសមាគមឡាយអ៊ិនក្លឹប អូរបែកក្អម បន្ទាប់មកយើងមានសិស្សប្អូន គឺសមាគមសៀមរាប-អង្គរវត្ត ឡាយអ៊ិន ក្លឹប ។ លោកបានបន្តថា ឥឡូវនេះ យើងមានសិស្សប្អូនមួយទៀតហើយ គឺសមាគមសៀមរាប-បាយ័ន ឡាយអ៊ិនក្លឹប ។ យើងនឹងចុះហត្ថលេខា សម្តែងអំពីការគាំទ្ររបស់យើង បង្កើតសមាគមឡាយអ៊ិនក្លឹបថ្មីនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ នៅខេត្តសៀមរាប ដែលជាសំខាន់ យើងផ្តោតទៅលើវិស័យបរិស្ថាន អនាម័យសុខភាព និងការសិក្សាអប់រំ ។

លោកប្រធាន L.Masayoshi Okano បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ខាងមុខ  សមាគមសៀមរាបបាយ័ន ឡាយអ៊ិនក្លឹប នឹងបានទទួលនូវវិញ្ញាបនប័ត្រទទួលស្គាល់ជាផ្លូវការ ជាសមាជិកសមាគម ឡាយអ៊ិនក្លឹប អន្តរជាតិ ហើយនឹងយើងចាប់ដៃគ្នា ជួយដល់សង្គមជាតិរបស់យើង តាមរយៈនៃចលនាមនុស្សធម៌ ។

លោកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ពិតជាមានមោទនភាពខ្លាំងណាស់ ដែលការបង្កើតសមាគម សៀមរាប-បាយ័ន ឡាយអ៊ិន ក្លឹប ត្រូវបានទទួលនូវការគាំទ្រ ហើយ លោកឧកញ៉ាបានសម្តែងនូវអំណរគុណ និងកោតសរសើរចំពោះប្រតិភូ Lions Club (333C) Chiba ដែលបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីជាសក្ខីកម្មនៃការទទួលស្គាល់នេះ ។

លោកឧកញ៉ា បានមានមតិផ្តាំផ្ញើថា ក្នុងនាមយើងជាប្រទេស ដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ ! ហើយបានធ្វើដំណើរកសាងប្រទេសជាតិចេញពីបាតដៃទទេ ឈានមកដល់ឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច តែក្នុងរយៈពេល ៣៦ឆ្នាំនោះ  គឺវាមិនធម្មតានោះទេ សម្រាប់ការរីកចម្រើននេះ  បើប្រៀបធៀបទៅនឹង រយៈពេលនៃការកសាងជាតិ របស់បណ្តាប្រទេសនានានៅក្នុងតំបន់ ដែលមិនមានជួបប្រទះវិបត្តិសង្គ្រាមនោះ ។

លោកឧកញ៉ា បានបញ្ជាក់ថា ចំពោះប្រទេសកម្ពុជា ដែលទើបនឹងបានចាកចេញពីគំនរផេះផង់ គឺវាចាំបាច់ណាស់ ការជួយជ្រោមជ្រែងពីសំណាក់ចលនាមនុស្សធម៌ ។ ឯកឧត្តម បានបន្តថា គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃ បាននោះទេ ចំពោះសកម្មមនុស្សធម៌ដែលសម្លឺងមកកម្ពុជាដោយ Lions Club អន្តរជាតិ ។ លោកឧកញ៉ាបានផ្តាំផ្ញើ ថា គឺពិតជាល្អណាស់ ដែលសមាគមឡាយអ៊ុនក្លឹប នៅកម្ពុជា បានទទួលមរតកពីឡាយអ៊ិនក្លឹបអន្តរជាតិ ដើម្បីជួយដល់ប្រជាសហគមន៍កម្ពុជាយើង ប៉ុន្តែអ្វីដែលជាជោគជ័យធំជាងនេះ គឺសមាគមឡាយអ៊ិនក្លឹប ទាំង៣នៅកម្ពុជា ត្រូវមានសមត្ថភាពពង្រឹងសកម្មភាពនិងពង្រីកសមាជិករបស់ខ្លួន កាន់តែទូលំទូលាយឡើង ហើយយើងនឹងទទួលបាននូវមោទនភាព ជាមួយការតាំងចិត្ត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>