Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នារីម្នាក់ ត្រូវថ្នាំសណ្តំ បើកម៉ូតូទាំងវង្វេង ដួលសន្លប់ បាត់ស្មារតី

$
0
0

បន្ទាយមានជ័យ៖ នារីវ័យ២០ឆ្នាំម្នាក់ បានកំពុងជិះម៉ូតូ តែម្នាក់ឯង ត្រូវបានជនខិលខូចដាក់ថ្នាំសណ្តំ តែសំណាងល្អ ត្រូវបានពលរដ្ឋ ឃើញទាន់ពេលវេលា និងបានជួយអន្តរាគមន៍ ដល់សមត្ថកិច្ចនគរបាល ត្បាតពេលយប់ផងដែរ។ ហេតុការណ៍នេះបង្ក ឲ្យភ្ញាក់ផ្អើលពលរដ្ឋជាច្រើននាក់ នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខសណ្ឋាគារ ស៊ីធីប៉ោយប៉ែត ភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពបានឃើញហេតុការណ៍ មុននារីរងគ្រោះបានជិះម៉ូតូ១គ្រឿង មានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ  បន្ទាយមានជ័យ 1F-0559 បានបើកពីត្បូងឆ្ពោះ ទៅជើងម្នាក់ឯង ក្នុងស្ថានភាព មិនដឹងអ្វីសោះ និងរកបុកគេឯង និងមានម៉ូតូ១គ្រឿងទៀត បានជិះពីក្រោយ មានគ្នា២នាក់ និងមិនបានចាំម៉ាក ស្លាកលេខម៉ូតូដែរ គ្រាន់តែបានឃើញម៉ូតូ ពីក្រោយពាក់មួកសុវត្ថិភាពផងដែរ ។ ភ្លាមនោះម៉ូតូនាងរងគ្រោះក៏ឈប់ ហើយទន់ដៃ ទន់ជើង និងនិយាយម្នាក់ឯង ដោយស្ងានភាពមិនសូវ ស្រួលពួកគាត់ឃាត់សួរនាំ តែនិយាយអ្វី មិនដឹងបន្តិចសោះ ពួកគាត់បានឃាត់និងមិនអោយ បើកម៉ូតូបន្តទៅមុខ ទៀតដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានអន្តរាគមន៍ ។ ក្រោយពីកើតហេតុគេឃើញមានវត្ថមាន សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និងស្រាវជ្រាវ រកបងប្អូនដើម្បី មកទទួលផងដែរ។

បើតាមការអះអាងពីបងស្រីរងគ្រោះបានប្រាប់ថា ប្អូនគាត់នេះមានឈ្មោះ ស្រី លក្ខណ៍ អាយុ២០ឆ្នាំ រស់នៅម្តុំផ្លូវដើមពុទ្ទ្រា ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ចំណែកទ្រព្យសម្បត្តិនៅលើខ្លួន របស់នាងក៏ពុំបាត់អ្វីនោះទេ រួមទាំងម៉ូតូ១គ្រឿងផង។

បច្ចុប្បន្ននារីរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកទៅព្យាបាលនៅឯមន្ទីរពេទ្យ ឯកជនក្នុងក្រុងប៉ោយប៉ែត ទោះបីជាយ៉ាងណាក៏ ពុំទាន់ដឹងអាការះនារីរងគ្រោះ យ៉ាងណានៅឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles