Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល នៅជិតអតីត ទីលានចាក់សំរាម ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ៖ លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌមាន នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានដឹកនាំ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងប្រជាការពារសង្កាត់ ខណ្ឌ រួមទាំងមន្រ្តី អាជ្ងាធរមូលដ្ឋាន បានចុះធ្វើរដ្ឋបាល ក្នុងភូមិដំណាក់ធំ១ ពិសេសនៅតំបន់ស្មុគស្មាញ ជិតអតីតទីលាន ចាក់សំរាម ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីជួយរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ។

ការចុះធ្វើរដ្ឋបាល របស់អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌនាពេលនេះ បានធ្វើឡើង ដើម្បីការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ ជូនប្រជា ពលរដ្ឋរស់នៅប្រកបដោយ សុខដុមរមនា ក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោកអភិបាលរង ហៀក ចាន់លាង បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជៀសពីការ លួចប្លន់ ឫក៏សកម្មភាព មិនប្រក្រតី ផ្សេងៗនោះ លោកបានដឹកនាំ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដោយចែកចេញ ជាក្រុម មកធ្វើរដ្ឋបាល ។

លោក ហៀក ចាន់លាង បានបន្តថា បើទោះបីជាក្នុង ភូមិសាស្រ្តខណ្ឌមានជ័យ មិនមានបញ្ហាបទល្មើសកើតឡើងគួរ អោយកត់សម្គាល់ ក៏ដោយ ប៉ុន្តែសម្រាប់សន្តិសុខ នៅក្នុងមូលដ្ឋាន នៅតែជាបញ្ហាមួយ ដែលអាជ្ញាធរខណ្ឌមានជ័យ នៅតែពង្រឹងឲ្យបានល្អ។

ជាមួយគ្នានេះ អភិបាលរងខណ្ឌ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការចូលរួម សហការ ជាមួយ សមត្ថកិច្ច និងអាជ្ញាធរ ពោលបើសិនមានរឿងអ្វី កើតឡើងភ្លាមៗ ដែលមិនប្រក្រតី ត្រូវរាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីចុះមកជួយ អន្តរាគមន៍ទាន់ពេលវេលា។

លោក ហៀក ចាន់លាង បានស្នើ ឲ្យសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ត្រូវពិនិត្យ អាវុធជាតិផ្ទុះ ដើម្បីជួយកាត់ បន្ថយអំពើចោរកម្មផ្សេងៗ។  ដូច្នេះបញ្ហាសន្តិសុខ គឺជារឿងសំខាន់ ដែលអាជ្ញាធរ យកចិត្តទុកដាក់ ជាពិសេស ចំពោះសមាសភាព ដែលមកជួល ផ្ទះជាដើម។ យ៉ាងណាក៏ដោយ បើតាមប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានសម្តែង ការពេញចិត្ត និងចូលរួម សហការ ជាមួយ អាជ្ញាធរ និងសមត្ថកិច្ច នៅពេលចុះមក ធ្វើរដ្ឋបាលនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>