Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

AEU ចុះ MOU ជាមួយបណ្ណាល័យព្រឹទ្ធសភា ដើម្បីជួយសម្រួលការសិក្សាស្រាវជា្រវដល់និស្សិត

$
0
0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង បណ្ណាល័យសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងបណ្ណាល័យព្រឹទ្ធសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោក វើក សានតូ អគ្គនាយករង ពត៌មាននិងទំនាក់ទំនងអន្តរជាតិ និង លោក ឈឿន សាវន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

លោក ឈឿន សាវន បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណ:យោគយល់គ្នា រវាងបណ្ណាល័យទាំងពីរនេះ ក្នុងគោលបំណងដើម្បីបង្ក លក្ខណៈងាយស្រួលដល់និស្សិត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង មន្រ្តីព្រឹទ្ធសភា អាចចុះកម្មសិក្សាស្រាវជ្រាវ និង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកបានបន្ថែមទៀតថា បណ្ណាល័យ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង បណ្ណាល័យ ព្រឹទ្ធសភា គឺជាគ្រឹះដ៏រឹងមាំក្នុងការជួយសម្រួល ដល់ការសិក្សាស្រាវជ្រាវ និងលើកកម្ពស់ដល់ការអានរបស់និស្សិត សាស្រ្តាចារ្យ និង បុគ្គលិក ដែលកំពុងសិក្សានៅក្នុង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ដូចជាមន្ត្រីព្រឹទ្ធសភាផងដែរ។

នេះគឺជាសក្តានុពលមួយទៀត ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត ដើម្បីឲ្យនិស្សិតមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែង ក្នុងបរិបទសាកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់នាពេលខាងមុខ។

ដើម្បីអបអរសាទរការដាក់ឲ្យប្រើប្រាស់ អគារមាសអាស៊ីអឺរ៉ុប ដ៏ទំនើបរបស់ខ្លួន ១ខ្នង កម្ពស់ ១៥ជាន់ បន្ថែមទៀត កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅថ្មីៗ ដោយទទួលបានការចាប់អារម្មណ៍ និងបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ក៏ដូចជាសាកលវិទ្យាល័យជាតិ-អន្តរជាតិជាច្រើននោះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានផ្ដល់អាហារូបករណ៍ចាប់ពី ២០% ដល់ ១០០% ដល់សិស្ស ដែលបានប្រឡងជាប់ ឬធ្លាក់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ផងដែរ។ អាហារូបករណ៍នេះផុតកំណត់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>