បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានជំរុញគណៈអភិបាលខេត្ត ត្រូវមានវិធានការ លុបបំបាត់អោយបាននូវកុងត្រូលជជុះ និងទប់ស្កាត់បទល្មើឆ្លងដែន ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំពិនិត្យនិង អនុម័តកិច្ចប្រជុំ សាម័ញ្ញលើកទី៦ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសាលខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានថ្លែងថា កិច្ចប្រជុំពិនិត្យនិងអនុម័ត សាម័ញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ គឺដើម្បីទទួលបាន របាយការណ៍ប្រចាំ ខែវិច្ឆិកា ស្តីពីការ អនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្ត និងការងារមួយចំនួន ដែលមិនទាន់អនុវត្តន៍ ត្រូវដាក់វិធានការអុវត្តន៍បន្ត ។
ទន្ទឹមនោះលោកក៏បានដាក់វិធានការ ឲ្យគណៈអភិបាលខេត្តត្រូវ ចាត់វិធានការអោយបានមានដូចជា កុងត្រូលជជុះ ដែលកើតមាន តាមផ្លូវជាតិលេខ៥ និងលេខ៦ ដែលសមត្តកិច្ច ដាក់ដោយខុសច្បាប់យកលុយពីប្រជាពលរដ្ឋ។ និងបទ ល្មើសឆ្លងដែនមានទំនិញគេចពន្ធ ម៉ូតូ.ត្រាក់ទ័រ.រថយន្តចោលួចនាំចូលពីប្រទេសជិតខាង បទល្មើសគ្រឿងញៀន ឆ្លងដែននិងពលករចំណាក់ស្រុក ចេញតាមរយៈមេខ្យល់ ដោយខុសច្បាប់ត្រូវគិតពីសុវត្ថិភាពពួកគាត់ផង។
បន្ទាប់មកលោក គោស៊ុំ សារឿត អភិបាលខេត្តបានថ្លែងឆ្លើយតបថា ចំពោះបញ្ហាកុងត្រូលជជុះដែលកើត មានកន្លងមកនោះ គឺខេត្តបានចាត់វិធានការ ហើយដោយខេត្តបានបង្កើត គណៈកម្មការរៀបដាក់តែមួយ កន្លែងពេលខាងមុខនេះ ដោយត្រួតពិនិត្យទំនិញគេចពន្ធ ដែលឈ្មួញលួចនាំចូលតាមច្រករបៀង ខុសច្បាប់ ដើម្បីរកចំណូល ជូនរដ្ឋនិងម៉ូតូឈ្មួញនាំចូល គេចពន្ធត្រូវបានមន្ត្រីជំនាញ ចាត់វិធានការដោយចាប់អោយបង់ពន្ធ នាំចូលនិងពិន័យ និងពលករចំណាក់ស្រុកខុសច្បាប់ លោកបានដាក់វិធានបន្តអោយកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ត្រូវទប់ស្កាត់និងបទល្មើសកើតមានក្នុងខេត្ត៕