Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កូនប្រុស​របស់​អតីត​មេការ មហា​សេដ្ឋី​រុស្ស៊ី​កោះពស់ ត្រូវជន​មិន​ស្គាល់​មុខ​ប៉ង​ធ្វើ​ឃាត

$
0
0

ព្រះសីហនុ៖ កូនប្រុសរបស់ប្រធានសមាគមរុស្ស៊ី នៅខេត្តព្រះសីហនុ ត្រូវជនមិនស្គាល់មុខវាយប្រហារដោយមិនដឹងមូលហេតុ ។ កាលពីវេលាម៉ោង ប្រហែល ៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំនុចក្នុងសណ្ឋាគារឯករាជ្យ (៧ជាន់) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ ទៅកាន់កន្លែងកើតហេតុតាមការណាត់ ដោយជនមិនស្គាល់មុខ ជាជនជាតិរុស្ស៊ីដូចគ្នាចំនួន ២នាក់ ធ្វើការវាយប្រហារ រួចក៏នាំគ្នារត់គេចបាត់អស់។

តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវជន មិនស្គាល់អត្តសញ្ញាណវាយប្រហារនោះ មានឈ្មោះ អូស្តាប់ ដេរ៉េស៊ិនកូ ជាជនជាតិរុស្ស៊ី សញ្ជាតិខ្មែរ អាយុ៣២ឆ្នាំ មានមុខរបរជាមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងជាអ្នកជំនួញនៅខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ហើយជនរងគ្រោះក៏ជាកូនប្រុសបង្កើត របស់ឈ្មោះ នីកូឡាយ ដេរ៉េស៊ិនកូ ដែលគេដឹងថា ពីដើមជាមេការឲ្យ មហាសេដ្ឋីលំដាប់ពិភពលោកម្នាក់ ឈ្មោះ ប៉ូឡេស្គី ដែលបានមកវិនិយោគតាមបណ្តាកោះនានា នៅក្រុងព្រះសីហនុ ហើយបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួន ជាអ្នកមានមុខជំនួញជាច្រើនដូចជា ប្រធានសមាគមរុស្ស៊ី ប្រចាំខេត្តព្រះសីហនុ ផ្ទះសំណាក់ និងសារៈមន្ទីរសត្វពស់ អង្គការដៃសង្រ្គោះ (ព្យាបាលអ្នកត្រូវសត្វពស់ចឹក) ស្ថានីយវិទ្យុក្នុងខេត្តជាដើម ។

មិនទាន់ប្រភពណាសន្និដ្ឋានថា ការវាយប្រហារនេះក្នុងបំណងធ្វើឃាត ឬក៏ដើម្បីព្រមាននោះឡើយ ហើយក៏មិនដឹងថា មកពីមូលហេតុកាច់កុងគ្នា ក្នុងមុខជំនួញយ៉ាងណានោះដែរ ។

បើតាមការអះអាងពីឈ្មោះ នីកូឡាយ ដេរ៉េស៊ិនកូ អាយុ៥៤ឆ្នាំ ជាឪពុកជនរងគ្រោះបានបង្ហើបថា នេះជាករណីប៉ងធ្វើឃាតយ៉ាងពិតប្រាកដ ព្រោះនៅថ្ងៃកើតហេតុ មានជនជាតិរុស្ស៊ីដូចគ្នាមិនស្គាល់មុខ បានទូរស័ព្ទមកប្រាប់រូបគាត់ថា ឱ្យរូបគាត់ជួយយកលុយផ្ញើឱ្យជាងរថយន្តរបស់គាត់ ដែលជាប់ពន្ធនាគាររឿងបើករថយន្ត បុកមនុស្សស្លាប់កាលពីប៉ុន្មានខែមុន ប៉ុន្តែដោយគាត់រវល់ទើបឱ្យកូនប្រុសឈ្មោះ អូស្តាប់ ដេរ៉េស៊ិនកូ នេះទៅយកជំនួស ប៉ុន្តែពេលទៅដល់កន្លែងណាត់ជួបក៏ត្រូវជនសង្ស័យបើកការវាយប្រហារតែម្តង តែសំណាងល្អកូនប្រុសរបស់គាត់មិនស្លាប់ ត្រឹមតែរងរបួសធ្ងន់ បែកមុខ បែកមាត់ បាក់ថ្គាមទាំងសងខាង ហើយក៏បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅគ្លីនីកឯកជន សេតេ ក្នុងក្រុងព្រះសីហនុ ។

ទាក់ទិនទៅនឹង ករណីនេះសមត្ថកិច្ចកំពុងបើកការ ស៊ើបអង្កេតយ៉ាងក្តៅគគុកដើម្បីស្វែងរកមុខជនដៃដល់ អោយមកទទួលទោសតាមច្បាប់ដែលខ្លួន បានប្រព្រឹត្តមកលើជនរងគ្រោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>