ភ្នំពេញ : រថយន្តកុងទឺន័រមួយគ្រឿង ត្រូវបានក្រឡាប់បះជើងច្រង៉ាង សង្កត់ដាច់ខ្សែភ្លើង ចូលទៅក្នុងទឹកត្រពាំង បន្ទាប់ពីជាប់ផុងតាំងពីយប់មកម្លេះ លុះវេលាម៉ោង១២ ថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបានរថយន្តស្ទូច មកចាប់លើក ស្រាប់តែដាច់ខ្សែកាប ក្រឡាប់តែម្តង ស្ថិតនៅត្រង់ចំណុច ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តខាងលើម៉ាកនីសាន់ ឌីសែល ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-1681 ប្រភេទកុងទឺន័រ មានដឹក ទូកុងទឺន័រផងដែរ ជារបស់ក្រុមហ៊ុន តិចស្រ៊ុន អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា រថយន្តកុងទឺន័រខាងលើ បើកពីលិចទៅកើត ដែលទើបមកពីដឹកឥវ៉ាន់រោងចក្រក្បែរនោះ លុះបើកដល់ចំណុចកើតហេតុ ដោយស្ថានភាពដីផ្លូវ ទើបឈូសឆាយថ្មី រថយន្តបានជាប់ផុងទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច ដោយ មិនហ៊ាន ព្យាយាមរើបម្រាស អ្នកបើកបរ សម្រេចចិត្ត ពន្លត់ម៉ាសុីន ចោលរង់ចាំ ព្រឹកភ្លឺឡើងហៅរករថយន្តស្ទូ