-រយះពេល១១ខែ នគរបាល អនុវត្តបានជិត១០០ដីកា
កំពង់ចាម ៖ ដីការបស់ចៅក្រម សាលាដំបូង ខេត្តកំពង់ចាម ដែលមាន ចុះបញ្ជីត្រឹមត្រូវ ពីតំណាងអយ្យការនោះ ការអនុវត្តរបស់កងកម្លាំង សមត្ថកិច្ច ក៏ទទួលបាន លទ្ធផល ទៅតាមនោះដែរ ។ ផ្ទុយទៅវិញ បើដីកាដែលចេញ ដោយចៅក្រមណាម្នាក់ មិនបាន បំពេញតាម នីតិវិធីទេ នោះនឹងធ្វើឲ្យសន្លឹកដីកា ជាក្រដាសជូតទឹកភ្នែក ជនរងគ្រោះ កាន់តែខ្លាំង និងធ្វើឲ្យសមត្ថកិច្ច ខិលខូចមួយចំនួន ឆក់យកឱកាស ទៅធ្វើអ្វីផ្តេសផ្តាស ហើយធ្វើឲ្យ ជនល្មើស ទាំងនោះ អាចបន្តមានសេរីភាពដដែល ។
ជាក់ស្តែងដីកា មួយសន្លឹក របស់លោកចៅក្រម ងួន វុទ្ធី ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ដែលមាន ចុះបញ្ជី ត្រឹមត្រូវពីតំណាងអយ្យការនោះ ត្រូវបាននគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម យកទៅអនុវត្តបានយ៉ាងត្រឹម និងទទួលបាន លទ្ធផល ទៅតាមនោះដែរ ពោលបានឃាត់ខ្លួន ជនដែល ត្រូវចោទតែម្តង ។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាលខេត្ត បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល បានឃាត់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ សៅ វុទ្ធី ហៅឡូត អាយុ៣៥ឆ្នាំ រស់នៅភូមិទី១២ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ដែលត្រូវតុលាការ ចោទប្រកាន់ពីបទ លួច និងសមគំនិត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៥ ។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយទទួលបានដីកា បង្គាប់ឲ្យនាំខ្លួន ជនត្រូវចោទនោះ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន បានចាត់ចែង ឲ្យនគរបាលជំនាញ ចុះទៅស្រាវជ្រាវ ហើយឈានទៅដល់ ចាប់ខ្លួនជននេះតែម្តង។
ជុំវិញការអនុវត្តតាមដីកា របស់តុលាការ ខាងលើនេះ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ប្រសិទ្ធិភាព និងលទ្ធផល អនុវត្តដីកា ដែលបានបញ្ជូន និងចុះបញ្ជីត្រឹមត្
បើតាមលោកឧត្តម សេនីយ៍ស្នងការ «រយះពេលប្រមាណ១១ខែនេះ យើងអនុវត្
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាឲ្យសមត្ថកិច្ច របស់លោក បញ្ជូនដីកាចំនួន៣សន្លឹក របស់លោកចៅក្រមសាលាដំបូង ខេត្តកំពង់ចាម ស៊ិន វិរះ ទៅកន្លែងដើមវិញ ពីព្រោះតែដីកាទាំងនេះ ពុំមានការចុះបញ្ជី ពីតំណាងអយ្យការ ដែលហៅថា ដីកាសេះហោះ ឫដីកាគ្មានគល់បញ្ជី៕