បន្ទាយមានជ័យ : ស្នងការ នគរបាល ខេត្តបន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម កាលពីព្រឹក ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹកនាំកម្លាំងនគរបាល និងមានការចូលរួមពីសិស្សា នុសិស្សសាលាបឋមសិក្សា អូរអំបិលប្រមាណ ២០០នាក់ ចុះធ្វើពលកម្មក្នុងទីធ្លាសាលា ដើម្បីលើកកម្ពស់អនាម័យ និងសោភ័ណភាព បរិស្ថាននៅកន្លែងសិក្សា ។
យុទ្ឋនាការចុះធ្វើអនាម័យ សំអាតបរិស្ថាន ខាងលើនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ និងមន្ត្រីនគរបាលចំណុះ ផែននីមួយៗចំនួន១៥នាក់ កម្លាំងនគរបាលនៃអធិការ ដ្ឋានក្រុងសេរីសោភ័ណ ១៥នាក់ សរុប ១៧១នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលា បឋមសិក្សាអូរអំបិល ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ប្រមាណ ២០០នាក់ផ្សេងទៀត ។
ក្រុមការងារទាំងអស់ ដែលដឹកនាំដោយលោកស្នង ការបានកាន់ចប បង្គី កាំបិត ព្រមទាំងម៉ាស៊ីនកាត់ស្មៅ ចំនួន ៤គ្រឿង កាត់ជំរះស្មៅ និងដុតបំផ្លាញចោល ដើម្បីសោភ័ណភាពកើនឡើង ។
នៅក្នុងយុទ្ឋនាការនេះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញទៅមន្ត្រីនគរបាល របស់ខ្លួន ជាពិសេសក្មួយៗ សិស្សសាលាទាំងអស់ ត្រូវចូលរួមលើកកម្ពស់ បញ្ហាបរិស្ថាន អនាម័យ ពីព្រោះវាធ្វើអោយសុខភាព សាធារណ:ប្រសើរឡើង សម្រាប់សង្គមជាតិរបស់យើង ។
លោកស្នងការក៏បានឧបត្ថម្ភ ទឹកសុទ្ឋសម្រាប់ក្រុមការងារ ដែលចូលរួម នៅក្នុងយុទ្ឋនា ការសំអាតអនាម័យនេះផងដែរ ៕