ភ្នំពេញ៖ កូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី បានចេញលិខិតអះអាងថា លោក ឈឹម សាវុធ ដែលធ្លាប់តាំងខ្លួនជានាយកអង្គការ ការពារធនធានធម្មជាតិជំនួសលោក ឈុត វុទ្ធីនោះ គ្មានអ្វីពាក់ព័ន្ធជាមួយ អង្គការមួយនេះឡើយ។ ការចេញលិខិតបញ្ជាក់បែបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង និងសង្ស័យថា ផ្ទៃក្នុង នៃអង្គការ ដែលធ្លាប់រិះគន់សកម្មភាពកាប់បំផ្លាញព្រៃឈើ កំពុងមានភាពរង្គោះរង្គើ។
លោក ឈឹម សាវុធ បានលាឈប់ការងារពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយប្រកាសចូលកាន់តំណែងជានា យកប្រតិបត្តិ នៃអង្គការការពារធនធានធម្មជាតិ កាលពីចុងឆ្នាំ២០១៣ បន្តាប់ពីលោក ឈុត វុទ្ធី អតីតនាយកអង្គ ការការពារធនធានធម្មជាតិ ត្រូវបានឃាតកបាញ់សម្លាប់នៅខេត្តកោះកុង។
តាមបណ្តាញព័ត៌មាននាពេលកន្លងទៅ លោក ឈឹម សាវុធ តែងបានអះអាងថា ខ្លួនជានាយកអង្គការការពារ ធនធានធម្មជាតិ ជំនួសលោក ឈុត វុទ្ធី។ តាមរយៈតួនាទីនេះ លោក ឈឹម សាវុធ តែងបានធ្វើការអត្ថាធិប្បាយ វាយប្រហាររិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
តែអ្វីគួរឲ្យភ្ញាក់ផ្អើលនៅពេលនេះ គ្រាដែលលោក ឈឹម សាវុធ កំពុងលេចមុខលេចមាត់ខ្លាំងតាមបណ្តាញព័ត៌ មាន ស្រាប់តែកូនប្រុសលោកប្រុសលោក ឈុត វុទ្ធី គឺ ឆឹយ ឧត្តមរស្មី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចេញលិខិត មួយច្បាប់ច្រានចោល និងបដិសេធថា លោក ឈឹម សាវុធ មិនមានអ្វីពាក់ព័ន្ធជាមួយនឹងអង្គការនេះឡើយ។
លោក ឈឹម សាវុធ បានបញ្ជាក់មូលហេតុ ដែលលោកហ៊ានយកតួនាទីជានាយកអង្គការការពារធនធានធម្មជាតិ មកប្រើប្រាស់ ដោយមានការអនុញ្ញាតពីលោក ឆឹយ ឧត្តមរស្មី ហើយលោក ឆឺយ ឧត្តមរស្មី ក៏ជាអ្នករត់ការនៅ ក្រសួងមហាផ្ទៃ និង ប្រគល់ត្រាឲ្យរូបលោកផងដែរ។
តើអ្វីទៅជាបញ្ហានៅពីក្រោយ នៃការទាស់ទែងនេះ វាអាចបង្កមកពីផលប្រយោជន៍ និងលាភសក្ការៈដែរឬទេ?
បើតាមអ្នកដឹងរឿងមួយចំនួនបានអះអាងថា ក្រោមស្លាកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ ក្រៅពីការធ្វើអត្ថាធិប្បាយរិះគន់ពីសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅក្រោយវាំងននខ្មៅឯណេះវិញ លោកក៏បាន យកតួនាទី និងឈ្មោះអង្គការមួយនេះ ស្វែងរកលាភសក្ការៈបានយ៉ាងក្រាស់ក្រែល ពីក្រុមឈ្មួញរកស៊ីបទល្មើស ឈើប្រណីតមួយចំនួនផងដែរ។
ដូច្នេះការខ្វែងគំនិតទាស់ទែង រហូតឲ្យ ឆឹយ ឧត្តមរស្មី ចេញលិខិតបដិសេធតួនាទីលោក ឈឹម សាវុធ ដោយមិន ឲ្យដំណឹងជាមុននេះ មានមូលហេតុចម្បងមួយក្នុងមូលហេតុជាច្រើនផ្សេងទៀត គឺផ្តើមចេញពីការបែងចែកលាភ សក្ការៈ ឬអាចមកពីលោក ឈឹម សាវុធ លេបយកផលប្រយោជន៍ទាំងនោះតែម្នាក់ឯង៕
លោក ឈឹម សាវុធ ពេលចុះទៅក្នុងព្រៃ