ភ្នំពេញ ៖ នៅក្នុងអក្សរសីលរបស់ខ្មែរ ដែលពេញនិយមស្ទើរគ្រប់ជំនាន់ គឺរឿង “ធន ជ័យ” រឿងនេះបានឆ្លុះបង្ហាញពី ធន ជ័យ កូនអ្នកកសិករមានភាពឈ្លាសវ៉ៃ ដោយ នៅក្នុងមួយសាច់រឿងនេះ អ្នកនិពន្ធបាន បង្ហាញអំពីតួអង្គ ធន ជ័យ ជាអ្នកប្រាជ្ញខ្មែរ មួយរូប អាចប្រើស្ដេចរហូតដោះប្រាថ្នាបាន ជាមួយនឹងចិន ។ ប៉ុន្ដែ បើយើងសិក្សាម្ដងមួយវគ្គៗ នៅ ក្នុងរឿង ធន ជ័យ នេះ ក៏ យើងបានឃើញថា ធន ជ័យ មិនមែនសុទ្ធ តែប្រាជ្ញាពូកែវាងវ៉ៃគ្រប់ ១០ នោះទេ ។ ចំណុច ខ្លះ ធន ជ័យ ក៏ចាញ់កលប្រាជ្ញរបស់ សេដ្ឋី ដែលខ្លួនបានសុំឪពុក-ម្ដាយទៅបម្រើ នោះដែរ ។
យើងសូមលើកយកចំណុចមួយ ដែល អ្នកនិពន្ធបង្ហាញអំពី ធន ជ័យ ចាញ់ប្រាជ្ញ សេដ្ឋី នៅត្រង់ចំណុច ធន ជ័យ មិន ព្រមទទួលយកអំបុក ១ល្អី ដែលសេដ្ឋីបានផ្ដល់ ឱ្យ ក្រោយពេលដែល ធន ជ័យ បានរើសត្រល់យកទៅឱ្យប្រពន្ធសេដ្ឋី ជាថ្នូរសន្យា ឱ្យរង្វាន់អំបុកជាទីគាប់ចិត្ដ ប៉ុន្ដែ ធន ជ័យ បានបដិសេធមិនយក ដោយថា វាតិចពេក ទើបយំរំអុកក្រាញ ននៀលដីយំទារថែមទៀត ។
សេដ្ឋីឃើញកុមារធន ជ័យ យំរំអុក ក្រាញននៀលដីមិនព្រមទទួលយកអំបុក ១ល្អីដោយថា វាតិច ទើបសេដ្ឋីរកកល និង លួង ធន ជ័យ ឱ្យឈប់យំ ដោយសន្យាឱ្យ អំបុក១ចង្អេរ ។ ចុងបញ្ចប់នៃវគ្គនេះធន ជ័យ បានព្រមទទួលយក អំបុក១ចង្អេរ តាមសេដ្ឋី ។ នៅក្នុងវគ្គនេះ អ្នកនិពន្ធបាន បង្ហាញថា ធន ជ័យ មិនទាន់មានប្រាជ្ញា គ្រប់គ្រាន់នៅឡើយ ទេ ដោយនឹកស្មានថា អំបុក១ចង្អេរ ច្រើនជាង ១ល្អី ប៉ុន្ដែ ទីបំផុត ទើប ធន ជ័យ ឃើញថា អំបុក១ចង្អេរ គឺ វាតិចជាង ១ល្អី...។
បើធៀបទៅនឹងព្រឹត្ដិការណ៍នយោបាយ នៅកម្ពុជា វាមិនខុសនៅក្នុងចំណុចខាងលើ នៃរឿង ធន ជ័យ ទេ ។ ចុង ក្រោយនេះមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណ បក្សភាគតិច នៅក្នុងសភាគឺលោក សម រង្ស៊ី បានយល់ព្រម ទទួលយកនូវដំណោះ ស្រាយនយោបាយមួយចំនួន ដែលបានជាប់ គាំងខ្លះៗ ក្រោយពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយក្នុងនោះ លោក សម រង្ស៊ី យល់ព្រមជាច្រើនចំណុច ជាមួយគណបក្សប្រជាជន ដែលដឹកនាំការចរចា សម្រប សម្រួលពីសំ ណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជន ដែលបានធ្វើ ឡើង នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា ។
ចំណុចពិសេស គឺលោក សម រង្ស៊ី បាន យល់ព្រមទទួលយកនូវតំណែងប្រធានក្រុម តំណាងរាស្ដ្រ គណបក្សភាគតិច នៅក្នុងរដ្ឋ សភា ដែលមានឋានៈស្មើនាយករដ្ឋមន្ដ្រី សម្រាប់ការចរចា សម្របសម្រួលនយោ បាយចំពោះជាតិ ជាមួយ គណបក្សប្រជាជន ដឹកនាំដោយសម្ដេច ហ៊ុន សែន ជានាយក រដ្ឋមន្ដ្រីពិតប្រាកដ នៃរាជរដ្ឋាភិបាលកម្ពុជា ។
តួនាទីនេះឯងបានពេញលេញ នៅពេល ខាងមុខ បន្ទាប់ពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នឹងត្រូវបានកែប្រែនាពេលខាង មុខ។ ដោយ មិនចង់បរិយាយអ្វីវែងឆ្ងាយអ្នក នយោបាយប្រាកដជាបានយល់ នោះគឺមាន ន័យថា លោក សម រង្ស៊ី មានភាពឈ្លាសវ៉ៃ ដូចកុមារ ធន ជ័យ ដែលបានអធិប្បាយខាង លើ (នាយករដ្ឋមន្ដ្រីស្រមោល)៕