Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន ពៅមុន្នីជាតិ ជីកយកថ្មភ្នំ និងដីគ្រួសក្រហម តំបន់ជង្រុកត្រី បឹងទន្លេសាប លក់ទៅខេត្ត កណ្តាល

$
0
0

កំពង់ឆ្នាំងៈ ក្រោយកម្លាំងសមត្ថកិច្ចចម្រុះ បរាជ័យក្នុងការ ចុះឃាត់គ្រឿងចក្រកាយថ្មភ្នំ និងដី គ្រួសក្រហម ដឹកធ្វើអាជីវកម្មលក់ ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិលមិញនេះ លោក សោម វឺន អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអះអាងប្រាប់អោយដឹងថា លោកនឹងធ្វើ របាយការណ៍ជូន លោកអភិបាលខេត្ត និងធ្វើលិខិតស្នើសុំ កម្លាំងសមត្ថកិច្ចធ្វើអន្តរាគមន៍ និងធ្វើលិខិតជូនដំណឹង ដល់អាជ្ញាធរ ឃុំទឹកហូត ក្នុងការឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុនពៅមុន្នីជាតិ ដែលគេស្គាល់ថាប្រធានក្រុមហ៊ុន ជាកូនរបស់លោក ពៅ ស៊ឹង មានឋានៈស្មើនឹង ឯកឧត្តមក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ។

គួររម្លឹកថា កម្លាំងសមត្ថកិច្ចចម្រុះស្រុករលាប្អៀរ មានកងរាជអាវុធហត្ថ យោធា និងមន្ត្រីនគរបាល បានបរាជ័យដកថយ ក្រោយវិញមួយជំហ៊ាន ខណៈចុះឃាត់ការជីកយកអាចម៍ដី របស់ក្រុមហ៊ុនមួយ ស្ថិតនៅមាត់បឹងឆ្អឹងដំរី ក្នុងភូមិទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កម្លាំងសមត្ថកិច្ចចម្រុះក្រោមបញ្ជាផ្ទាល់ របស់អភិបាលស្រុករលាប្អៀរ លោក សោម វឺន ដោយបានទទួល បញ្ជាផ្ទាល់ពីអភិបាល ខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន នេះបើយោងតាមប្រសាសន៍ របស់លោក សោម វឺន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ លោក សោម វឺន បានបន្តថា ក្រុមហ៊ុនគ្រឿងចក្រ ធ្វើឡើងដោយពុំមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយអាងលើខ្នងខ្សែអ្នកមានអំណាច មិនស្តាប់តាមអាជ្ញាធររបស់ លោកឡើយ ។

អភិបាលស្រុករូបនេះបានបន្តអោយដឹងថា តាមយោបល់របស់អភិបាលនៃគណៈអភិបាលខេត្ត បញ្ជាអោយ កងកម្លាំងចម្រុះធ្វើការឃាត់គ្រឿងចក្រ ទាំងនេះទុកបណ្តោះអាសន្ន និងធ្វើកំណត់ហេតុជាមុនសិន ប្រសិន បើក្រុមហ៊ុនមានច្បាប់គួរ យកច្បាប់មកជម្រាបជូនអាជ្ញាធរដែនដី ដូចជា ឃុំ ស្រុក និងខេត្តជាដើម ។ តាមការ សង្កេតកម្លាំងសមត្ថកិច្ចចម្រុះបានត្រឹមចុះទៅអង្គុយ ស្តាប់ការបរិយាយរបស់តំណាងក្រុមហ៊ុនតែប៉ុណ្ណោះ រួចក៍នាំគ្នា ត្រឡប់មកវិញដោយមិនមានធ្វើកំណត់ហេតុ ឬធ្វើការឃាត់គ្រឿងចក្រទាំងនោះឡើយ ។

ប្រជាពលរដ្ឋនៅតំបន់ខាងលើបាននិយាយថា ក្រុមហ៊ុននេះកាលពីថ្ងៃមុន ពួកគេបានជីកគាស់កកាយយកថ្ម ពីកូនភ្នំតូច ដែលជាទីកន្លែង ពួកគាត់គោរពបន់ស្រន់ តាមជំនឿពីដូនតាមក។ ប្រជាពលរដ្ឋបានបន្តថា តំបន់ភ្នំនេះឈ្មោះហៅថាភ្នំព្រះ ដែលពីសម័យបុរាណ មកបានតំណាលថាគឺជាភ្នំឥន្ទបត្តបូរី ពួកគាត់បានបញ្ចេញវាចា ដោយរិះគន់ទៅលើអាជ្ញាធរ ភូមិព្រែកសាលា និង ឃុំទឹកហូតបាននាំគ្នា ឃុបឃិតជីកគាស់កកាយ យកថ្មនិងអាចម៍ដី លក់ ប្រសិនបើ អ្នកណា តវ៉ាពួកគេចោទថា ជាប្រជាពលរដ្ឋប្រឆាំងទៅវិញ កន្លែងក្រុមហ៊ុនជីកយកអាចម៍ដី លក់នេះគឺ ស្ថិតនៅជាប់ មាត់បឹងឆ្អឹងដំរី ប្រមាណ១០ម៉ែត្រ ដែលជាបឹងអភិរក្ស ធនធានជលផល ដែលប្រជាពលរដ្ឋ មានជំនឿថាជាជម្រកត្រីដ៍សំបូរបែប សម្រាប់ បឹងទន្លេសាប។

ប្រជាបលរដ្ឋបានបន្តថា តាមជំនឿអរូបិយ បឹងនេះមានរូងមួយប្រាស្រ័យទាក់ទងទៅក្រោមភ្នំព្រះ ឬហៅថាភ្នំឥន្ទបត្តបូរី ដែលជាប្រភពស្តេចត្រីរស់នៅបង្កើតកូនចៅដ៍មានសារៈសំខាន់តាំងពីដូនតា ដំណាលតៗគ្នាជារៀងរហូតមក។ តំណាងក្រុមហ៊ុន ទាំងនេះបានអះអាងថា គេមានឋានៈថ្នាក់ឯកឧត្តម មានច្បាប់ត្រឹមត្រូវ ចង់ដឹងសួរលោកមេភូមិ និងលោកប្រធានមន្ទីររ៉ែ និងថាមពល គឺលោក អ៊ុក រស់ ទៅនឹងដឹងហើយ ។

ពាក់ព័ន្ធនិងពត៌មានខាងលើ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ អោយដឹងថាលោកទទួលស្គាល់ថាក្រុមហ៊ុនមានច្បាប់ អនុញ្ញាតិរយៈពេល៦ខែ គឺតាំងពីអភិបាល ស្រុករលាប្អៀរលោក ឈឹម វុទ្ធា ដោយឡែកលោក អភិបាលស្រុកថ្មី លោក សោម វឺន ពិតជាមិនដឹងឡើយ ។ ទោះ យ៉ាងណាក៍ដោយគេសង្កេតឃើញថាលោក សោម វឺន ត្រូវបានតែងតាំង ជាអភិបាលស្រុករលាប្អៀរ ល្មមផុត រយៈពេល៦ខែ ចុងក្រោយដែលអាចនិយាយថា ការអះអាងរបស់លោកប្រធានមន្ទីរ រ៉ែនិងថាមពល ហាក់ដូចមានភាព មិនប្រក្រតីច្រើន ដូច្នេះដើម្បីឆ្លើយតបកំណែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គួរអង្គភាពប្រឆាំង អំពើពុករលួយធ្វើការបើកអង្កេតអោយបានស៊ីជម្រៅ កុំអោយមន្ត្រីមួយចំនួន តូចប្រើទស្សនៈ លាបពណ៌កាន់តែអោយ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ កាន់តែខ្លាំងឡើងៗ។

 ទោះយ៉ាងក្រុមហ៊ុនទាំងនេះ មិនបានបង្ហាញអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតដល់សមត្ថកិច្ចចម្រុះឡើយ ។ ប្រជាពលរដ្ឋ បានរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចចម្រុះដែលចុះទៅ ហាត់ដូចជាការទាត់ខ្យល់។ មជ្ឈដ្ឋានទូទៅកំពុង តែទន្ទឹងរង់ចាំ មើលថាតើសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង អាចប្រើធម៌ក្តៅទៅលើក្រុមហ៊ុនទាំងនេះដល់កម្រិតណា ?


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>