Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាលខេត្ដ ម៉ៅ ធនិន នឹងជួប តំណាងប្រជាពលរដ្ឋ ដោះស្រាយទំនាស់ដីធ្លី នៅឃុំថ្មដា ថ្ងៃទី០៣

$
0
0

ពោធិ៍សាត់ ៖ ក្រោយពីមានការពន្យល់ របស់អភិបាលខេត្ដពោធិ៍សាត់ លោក ម៉ៅ ធនិន ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាតំណាង ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ ២០១៤ នៅខេត្ដពោធិ៍សាត់រួចមក លោក អភិបាលបានឱ្យដឹងថា នៅថ្ងៃពុធ ទី០៣ ខែ ធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៨ព្រឹក តំណាងប្រជាពលរដ្ឋ នឹងជួបពិភាក្សាជាមួយពួក គាត់ផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់ទំនាស់ខាងលើនៅសាលាខេត្ដពោធិ៍សាត់ផ្ទាល់តែម្ដង ។

ការអះអាង របស់អភិបាលខេត្ដខាង លើ បានធ្វើឡើងក្រោយពីមានការជួប ប្រជាពលរដ្ឋនៅភោជនីយដ្ឋានអាស៊ាន តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទីរួម ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០១៤ នេះ ។ ប្រជាពលរដ្ឋក៏បាន សម្ដែងការអបអរសាទរ ហើយសង្ឃឹមថា លោកអភិបាលខេត្ដ ពិតជាដោះស្រាយជូន ពួកគាត់ បានដោយពិតប្រាកដ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ បានមានផែនការដើរមកកាន់រាជធានីភ្នំពេញ បន្ទាប់ពីបានបដិសេធមិនជួបជាមួយ អភិបាលក្រុងពោធិ៍សាត់ ដែលមានបំណង ដោះស្រាយដោយយកសំណូមពរ ជូនទៅអភិបាលខេត្ដនោះ ។

បើទោះបីជាប្រជាពលរដ្ឋ បានបដិសេធ សំណើរបស់អភិបាលក្រុងយ៉ាងណាក៏ដោយ ក៏លោកអភិបាលខេត្ដ នៅតែព្យាយាមតាម ជួបប្រជាពលរដ្ឋទាំងនោះ នៅតាមផ្លូវខណៈ ដែលពួកគាត់ធ្វើដំណើរមកសុំអន្ដរាគមន៍នៅភ្នំពេញ ។

ក្រុមមន្ដ្រីសិទ្ធិមនុស្ស បានសម្ដែងការ កោតសរសើរ ចំពោះកាយវិការរបស់លោក អភិបាលខេត្ដ ដែលបានមកស្កាត់ជួបប្រជា ពលរដ្ឋ ខណៈដែលពួកគាត់បានដើរមកដល់ ភោជនីយដ្ឋានអាស៊ាន ចម្ងាយ ៣គីឡូ ម៉ែត្រ ពីសាលាខេត្ដ ។

មន្ដ្រីសិទ្ធិមនុស្សបាននិយាយថា កាយ វិការមនុស្សធម៌របស់អភិបាលខេត្ដ បានធ្វើ ឱ្យប្រជាពលរដ្ឋទាំងនោះ យល់ពីទឹកចិត្ដ ហើយក៏ស្ដាប់ការលើកឡើងរបស់អភិបាល ខេត្ដ ខណៈដែលអភិបាលខេត្ដក៏បានរៀបចំអាហារសម្រាប់ពួកគាត់ទទួលទាន ពេលព្រឹកផងនោះ ។

នៅពេលនេះ អារម្មណ៍របស់ប្រជាពល រដ្ឋ ហាក់ប្ដូរចិត្ដដោយមានគំនិតអាណិត អាសូរ ចំពោះអភិបាលខេត្ដ ប៉ុន្ដែក៏សូមឱ្យ អភិបាលខេត្ដអាណិតអាសូរពួកគាត់វិញ ដែរ ដោយសូមឱ្យជួយដោះស្រាយបញ្ចប់ បញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ដែលបានកាន់កាប់នៅលើដីរបស់រដ្ឋ ដែលរដ្ឋបានធ្វើសម្បទានដីសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព អភិវឌ្ឍន៍សំណង់អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការដាំដំ ណាំកៅស៊ូ និងម្រេច ។

លោក ម៉ៅ ធនិន អភិបាលខេត្ដពោធិ៍ សាត់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីរបស់ប្រជា ពលរដ្ឋជាង ២០គ្រួសារ ដែលរស់នៅលើដី របស់រដ្ឋប៉ះចំគម្រោងអភិវឌ្ឍន៍ ដែលរដ្ឋ បានធ្វើសម្បទានដីសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ឌីអឹមអេស របស់ឧកញ៉ា ទ្រី ភាព អាចនឹង រកច្រកចេញឃើញ ដោយសារតែគ្រប់ភាគី ពាក់ព័ន្ធ ចូលរួមពិភាក្សាគ្នាត្រង់ទៅត្រង់មក ក្នុងទិសដៅដើម្បីបិទបញ្ចប់សំណុំរឿងរុំារ៉ៃនេះ ។

លោកអភិបាលខេត្ដ មានជំនឿថា ការ ប្រជុំពិភាក្សានៅថ្ងៃទី០៣ ខែធ្នូ ខាងមុខ ពិតជាអាចរកច្រកចេញបាន ហើយខេត្ដនឹងខិតខំឱ្យអស់លទ្ធភាព ដោយមិនឱ្យប្រជា ពលរដ្ឋទាំងនោះខកបំណងឡើយ ប៉ុន្ដែ ក៏ សូមឱ្យប្រជាពលរដ្ឋ ចូលរួមសហការឱ្យបានពេញលេញផងដែរ ។

លោក ចាន់ សុវ៉េត មន្ដ្រីស៊ើបអង្កេត របស់អង្គការអាដហុក ដែលឃ្លាំមើលបញ្ហា ខាងលើនេះ បានថ្លែងនូវការសាទរចំពោះ លោកអភិបាលខេត្ដ ដែលប្ដេជ្ញាដោះស្រាយ បញ្ចប់ទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋជាង ២០គ្រួសារនេះ ។

លោកបានឱ្យដឹងទៀតថា លោកនឹង ចូលរួមតាមដាន នៅក្នុងការដោះស្រាយ នេះ ហើយមានជំនឿថា ប្រសិនបើអភិ បាលខេត្ដ មានជំហរច្បាស់លាស់នៅក្នុងការ ដោះស្រាយនេះមែន បញ្ហាទំនាស់ដ៏រុំារ៉ៃ របស់ប្រជាពលរដ្ឋ នៅឃុំថ្មដា ជាង ២០ គ្រួសារនេះនឹងទទួលបានជោគជ័យ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>