Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ.ហ ខេត្តកំពង់ចាម បង្ក្រាបទីតាំង ជួញដូរផ្លូវភេទ ជ្រកក្រោម ហាងកាហ្វេ ឃាត់ខ្លួន៤នាក់

$
0
0

កំពង់ចាម ៖ កម្លាំងអាវុធហត្ថ (អ.ហ) ខេត្តកំពង់ចាម ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីសំណាក់មេបញ្ជាអាវុធហត្ថ ខេត្តលោក ឧត្តមសេនីយ៍ សោ សាវឿន បានបញ្ចេញប្រតិបត្តិការ ចុះទៅបង្ក្រាប ទីតាំងជួញដូរផ្លូវភេទ ជ្រកក្រោម ស្លាកហាងកាហ្វេ ចំនួន៣កន្លែង ស្ថិតនៅភូមិទី១១ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ដោយឃាត់ខ្លួនមនុស្ស៤នាក់ និងជួយសង្គ្រោះនារីបម្រើផ្លូវភេទ ១៤នាក់ ។ ប្រតិបត្តិការ ខាងលើនេះបានធ្វើឡើង កាលពី វេលាម៉ោង ៤៖២០នាទី រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីទទួល សេចក្តីរាយការណ៍ និងព័ត៌មានជំនាញថា ទីតាំងទាំង៣កន្លែង ខាងលើ មានបង្កប់សេវាផ្លូវភេទ ជាយូរណាស់ មកហើយនោះ។

មន្រ្តី អ.ហ ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា «នៅវេលាម៉ោងកើតហេតុខាងលើ អាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថ ខេត្តកំពង់ចាម ២៥នាក់ រួមទាំងមន្ត្រី ជំនាញការិយាលយ័ ប្រឆាំងការជួញដូរផ្លូវភេទ និងកាពារ អនីតិជន ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបផ្ទះ លក់កាហ្វេជួញដូរផ្លូវ ភេទ៣កន្លែង ដោយឃាត់ខ្លួនបុរស៤នាក់ និងស្រីបំរើផ្លូវភេទចំនួន១៤នាក់ និងវត្ថុតាង បំរើផ្លូវភេទមួយចំនួនទៀត»។

មន្រ្តី អ.ហ ខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ក៏បានធ្វើឡើងក្រោម ការណែនាំពី សំណាក់លោក លន់ លឹមថៃ ប្រធានគណៈបញ្ជាការឯកភាពខេត្តផងដែរ ដើម្បី លុបបំបាត់ នូវបទល្មើស ទាំងនេះ នៅក្នុងទឹកដីខេត្តកំពង់ចាម ជាពិសេសនៅទីរួមខេត្តតែម្តង។ បើតាមមន្រ្តី អ.ហ មនុស្សទាំង៤នាក់ ដែលត្រូវឃាត់ខ្លួននោះរួមមានទី១ឈ្មោះ សុប ជី អាយុ៥១ឆ្នាំ រស់នៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទី២ឈ្មោះ ឈីវ សាវ៉ាត អាយុ៥៦ឆ្នាំ រស់នៅភូមិទី១១ សង្កាត់កំពង់ចាម ទី៣ឈ្មោះ ថន ដានី អាយុ៣៣ឆ្នាំ និងទី៤ឈ្មោះ ថន ដានីន អាយុ២៣ឆ្នាំ ដែលជនទាំង២នាក់ រស់នៅភូមិ២ សង្កាត់កំពង់ចាម ។

ក្រោយការចាប់ខ្លួន និងបង្ក្រាប ទីតាំង ខាងលើ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូន ទៅសួរនាំ និងឃុំខ្លួន ជាបណ្តោះ អាសន្ន នៅទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>