ភ្នំពេញ៖ ក្នុងអំឡុងពេលកំពុងបំពេញទស្សនកិច្ចក្នុង ប្រទេសគុយវ៉ែត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លោក អូស្មាន់ ហាស្សាន់ លោក ឡុង កែម និងគណៈប្រតិភូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ បានជួបសំណេះសំណាលជាមួយសិស្ស និស្សិតខ្មែរ ៣៩នាក់ ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សា នៅតាមវិទ្យាល័យ សាកលវិទ្យាល័យនានា នៅប្រទេសគុយវ៉េត។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីបច្ចុប្បន្នភាពអំពីស្ថានភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដល់សិស្សនិស្សិត ហើយបានជំរុញឲ្យពួកគេខិតខំសិក្សារៀនសូត្រ រួបរួមគ្នា ចេះជួយយកអាសារគ្នា និងនាំយក ចំណេះដឹងរបស់ខ្លួន ជួយអភិវឌ្ឍកម្ពុជា នៅពេលវិលត្រឡប់មកប្រទេសជាតិវិញ៕