ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Bader Al-Saad នាយកគ្រប់គ្រង នៃអាជ្ញាធរវិនិយោគគុយវ៉ែត ដើម្បីជំរុញឲ្យពិចារណាធ្វើការ វិនិយោគមូលនិធិអធិបតេយ្យរបស់ប្រជាជនគុយវ៉ែត នៅក្នុងប្រទេសកម្ពុជា។
អាជ្ញាធរវិនិយោគគុយវ៉ែត (KIA) នេះ គ្រប់គ្រងមូលនិធិអធិបតេយ្យចំណាស់ជាងគេបំផុតក្នុងពិភពលោក ដែល មានទ្រព្យសរុបប្រមាណជា ៣០០ពាន់លានដុល្លារ។
លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក Bader Al-Saad មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសម ស្របណាមួយ ដើម្បីស្វែករកកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា៕